ព័ត៌មានអន្ដរជាតិ
បញ្ហាក្ដៅចំនួន ២ នឹងលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅ កម្ពុជា
យោងតាមសារព័ត៌មាន NHK ចុះផ្សាយថា ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅរាជធានីភ្នំពេញនាថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកានេះ បញ្ហារួមទាំង កូរ៉េខាងជើង និងអ៊ុយក្រែន នឹងត្រូវបានលើកយកមកពិភាក្សាពីសំណាក់មេដឹកនាំកំពូលៗ ។

ក្នុងកិច្ចប្រជុំកំពូលនេះ រួមមានសមាជិកនៃប្រទេសអាស៊ាន ហើយក៏មានវត្តមានរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio, ប្រធានាធិបតីអាមេរិកលោក Joe Biden, លោកនាយករដ្ឋមន្ត្រីចិន Li Keqiang និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងប្រជាជាតិអាស៊ីប៉ាស៊ីហ្វិកដទៃទៀតចូលរួមផងដែរ ។
ចំពោះបញ្ហាដែលមេដឹកនាំទាំងនោះ នឹងត្រូវលើកយកមកពិភាក្សាក្នុងសេចក្ដីព្រាងនោះ គឺក្តីបារម្ភចំពោះការបាញ់មីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោកទាំងមូល ។ មិនតែប៉ុណ្ណោះ ក៏អំពាវនាវដល់ទីក្រុងព្យុងយ៉ាង គោរពឲ្យបានពេញលេញនូវដំណោះស្រាយដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

ចំណែកទាក់ទងនឹងសង្រ្គាមនៅអ៊ុយក្រែនវិញ បញ្ហាដែលសំខាន់នោះ គឺសារៈសំខាន់នៃការបញ្ឈប់អរិភាពជាបន្ទាន់ ហើយក៏តម្រូវឲ្យមានការគោរពអធិបតេយ្យភាព ឯករាជ្យភាពនយោបាយ និងបូរណភាពទឹកដីជាដើម ។
ទន្ទឹមនោះ សេចក្តីព្រាងច្បាប់នេះ ក៏លើកឡើងផងដែរ ពីស្ថានភាពនៅសមុទ្រចិនខាងត្បូង ដោយសង្កត់ធ្ងន់លើ តម្រូវការដើម្បីបង្កើនទំនុកចិត្តទៅវិញទៅមក ក៏ដូចជាអនុវត្តការអត់ធ្មត់ ចំពោះការធ្វើសកម្មភាពដែលអាចនឹងធ្វើឲ្យមានភាពស្មុគស្មាញ ឬបង្កើនជម្លោះ ។

ស្របពេលជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំកំពូលនោះក៏នឹងមានការជជែកដេញដោលយ៉ាងក្តៅគគុកផងដែរ ពីសំណាក់មហាអំណាចដូចជា សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ចំពោះបញ្ហាកូរ៉េខាងជើង និងសង្គ្រាមនៅអ៊ុយក្រែននេះ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ ដឹងទេ រថយន្ត ប្លាំងដាស់ របស់លោក ចូ បៃដិន ជិះចូលរួមកិច្ចប្រជុំនៅ កម្ពុជា មានតម្លៃប៉ុន្មាន?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


