ព័ត៌មានអន្ដរជាតិ
ដឹងទេ រថយន្ត ប្លាំងដាស់ របស់លោក ចូ បៃដិន ជិះចូលរួមកិច្ចប្រជុំនៅ កម្ពុជា មានតម្លៃប៉ុន្មាន?
រាល់ពេលដែលចេញក្រៅប្រទេសម្ដងៗ សហរដ្ឋអាមេរិកតែងតែដឹករថយន្តការពារគ្រាប់ដែលគេស្គាល់ថា ប្លាំងដាស់ (The Beast) របស់ខ្លួនដើម្បីដឹកប្រធានាធិបតី ។

ជាក់ស្ដែងការអញ្ជើញមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជារបស់លោក ចូ បៃដិន កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះក៏លេចវត្តមានរថយន្តការពារគ្រាប់ចំនួន ២ គ្រឿងនេះនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun បានឲ្យដឹងថា រថយន្តម៉ាក Cadillac នេះមានតម្លៃប្រហែល ១.៥៣ លានដុល្លារ ប៉ុន្តែសម្រាប់ The Beast ដែលកែច្នៃទំនើបបែបនេះ វាប្រហែលជាមានតម្លៃជាង ១៦ លានដុល្លារឯណោះ ដោយសារតែវាមានលក្ខណៈពិសេសជាច្រើន រួមទាំងទម្ងន់ជាង ៩ តោនក្នុងមួយគ្រឿង ហើយជញ្ជាំងមានកម្រាស់ ២០ សង់ទីម៉ែត្រស្រោបដោយដែក ។

ដោយសារតែការព្រួយបារម្ភផ្នែកសន្តិសុខអំពីការលេចធ្លាយព័ត៌មានលម្អិតនៃការផលិតនេះ ព័ត៌មានភាគច្រើនអំពីរថយន្តមិនត្រូវបានបញ្ជាក់ទេ ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា រថយន្តនេះអាចបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីព្រមានអ្នកវាយប្រហារ ។
គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានអញ្ជើញមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅថ្ងៃទី១២ ខែវិច្ឆិកានេះ ៕


ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Mirror
ចុចអាន ៖ ៤ ចំណុចចាប់អារម្មណ៍ខ្លាំង មុននិងការមកដល់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (មានវីដេអូ)
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


