ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីនូវែលសេឡង់ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ លើបញ្ហាមីយ៉ាន់ម៉ា
នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ ក្នុងការជួយស្វែងរកដំណោះស្រាយលើបញ្ហាមីយ៉ាន់ម៉ា។

ការវាយតម្លៃយ៉ាងដូច្នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលសេឡង់ កាលពីរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ គ្រាដែលលោកស្រីអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន និងលោកស្រីនាយករដ្ឋមន្ត្រីនូវែលសេឡង់ បានពិភាក្សាគ្នាលើប្រធានបទ ៣៖ ទី ១) គឺកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ទី ២) គឺបញ្ហាតំបន់ និងទី ៣) គឺកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងនូវែលសេឡង់។ សម្រាប់ប្រធានបទទី ១ លោកស្រីនាយករដ្ឋមន្ត្រី បានគោរពវាយតម្លៃខ្ពស់ ចំពោះការដឹកនាំប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ប្រធានបទទី ២ លោកស្រី បានគោរពវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងការជួយស្វែងរកដំណោះស្រាយលើបញ្ហាមីយ៉ាន់ម៉ា លើកទឹកចិត្ត និងជំរុញមីយ៉ាន់ម៉ា ឲ្យអនុវត្តនូវកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច របស់មេដឹកនាំអាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ា ស្វែងរកសន្តិភាព ស្ថេរភាព ត្រឡប់ទៅរកភាពប្រក្រតី និងមាគ៌ាប្រជាធិបតេយ្យ និងដើម្បីនាំអាស៊ានត្រឡប់មកចំនួន ១០ប្រទេសវិញ។

ប្រធានបទទី ៣ សម្ដេចតេជោ ហ៊ុន សែន និងលោកស្រីនាយករដ្ឋមន្ត្រី បានឯកភាពគ្នា ជំរុញបង្កើនសកម្មភាពពាណិជ្ជ កម្មរវាងប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្មដែលមានស្រាប់ និងរកសក្ដានុពលដែលមានទៀតដូចជា វិស័យអប់រំ វិស័យសេដ្ឋកិច្ច វិនិយោគ វិស័យតភ្ជាប់ ក៏ដូចជាវិស័យកសិកម្ម ដែលអ្នកវិនិយោគ នូវែលសេឡង់ អាចមកបណ្ដាក់ ទុនវិនិយោគ ១០០ភាគរយ សម្រាប់បង្កើតរោងម៉ាស៊ីនកិនស្រូវ ឡសំងួត ឃ្លាំង និងប្រមូលទិញស្រូវពីកសិករកម្ពុជា កិនហើយនាំចេញទៅប្រទេសនូវែលសេឡង់ផង ឬនាំចេញទៅប្រទេសដទៃទៀតផង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


