ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ស្នើសម្តេចតេជោ តែងតាំងលោក ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ
សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់សំណើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើការតែងតាំងមុខតំណែងលោក ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ដែលត្រូវទទួលភារកិច្ចថ្មី។ នេះបើតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានគេផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកានេះ។

លិខិតរបស់សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងដូច្នេះថា៖ «ខ្ញុំសូមគោរពស្នើសុំគោលការណ៍ សម្តេចតេជោនាយករដ្ឋមន្តី ដើម្បីមេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ លើការតែងតាំងមុខតំណែងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងការតែងតាំងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់»។ តាមរយៈសំណើរបស់សម្ដេច ស ខេង គឺបានស្នើសុំតែងតាំងមុខតំណែងលោក ខូយ រីដា ពីអភិបាលរងខេត្តបាត់ដំបង ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ដែលត្រូវស្នើតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការស្នើសុំតែងតាំងមុខតំណែងខាងលើនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការដឹកនាំ និងគ្រប់គ្រងការងាររបស់រដ្ឋបាលខេត្តពោធិ៍សាត់ និងផ្អែកលើការពិនិត្យវាយតម្លៃលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធការងាររបស់មន្ត្រីរាជការ នាពេលកន្លងមក។
គួរជម្រាបថា លោក ខូយ រីដា ជាអតីតអភិបាលរងខេត្តពោធិ៍សាត់ មុនពេលលោក ត្រូវបានផ្លាស់ប្ដូរជាអភិបាលរងខេត្តបាត់ដំបង។ ដោយឡែក លោក ជាវ តាយ ក្រោយចូលកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ គឺមួយរយៈពេលចុងក្រោយនេះ មិនបានឃើញវត្តមានរបស់លោក នៅក្នុងការដឹកនាំការងាររបស់រដ្ឋបាលខេត្តពោធិ៍សាត់ឡើយ ខណៈលោក ចេង ឡៃ ត្រូវបានទទួលជាអភិបាលខេត្តស្ដីទី៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


