ព័ត៌មានជាតិ
ស្អែកនេះ ភូមិវប្បធម៌សៀមរាប បើកឲ្យភ្ញៀវចូលលេង ៤ ថ្ងៃ ជាការលាចុងក្រោយ
រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា នឹងបើកឲ្យភ្ញៀវចូលទស្សនា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ដើម្បីថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន ជាចំណងដៃចុងក្រោយ មុនបិទដំណើរការទាំងស្រុងនៅថ្ងែទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០។


រមណីយដ្ឋានទេសចរណ៍ដ៏ល្បីនេះ បើកដំណើរការអស់រយៈពេល១៧ឆ្នាំ និងក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីមួយនៅក្រុងសៀមរាប។
សូមកុំឱ្យឱកាសដ៏វិសេសនេះកន្លងផុតទៅ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ជាពេលវេលាដែលបងប្អូនអាចចូលទៅទស្សនា និងថតរូបអនុស្សាវរីយ៍ចុងក្រោយ មុនរមណីយដ្ឋានទេសចរណ៍នេះនឹងត្រូវបិទជារៀងរហូត។


រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាមានទីតាំងស្ថិតនៅក្នុងភូមិគ្រួស ឃុំស្វាយដង្គំ ស្រុកសៀមរាប ដែលមានចំងាយប្រមាណជា ៣គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


