ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំប្រមុខការពារជាតិ អាស៊ាន នៅ កម្ពុជា ឡើយ
សារព័ត៌មានជប៉ុន NHK បានចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិដែលតែងតាំងដោយយោធាមីយ៉ាន់ម៉ាលោក Mya Tun Oo មិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំប្រមុខការពារជាតិអាស៊ាន ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសដទៃទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នោះទេ ។

កិច្ចប្រជុំនេះនឹងធ្វើឡើងនៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា នៅខេត្តសៀមរាប ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីចិន លោក Wei Fenghe ក៏នឹងចូលរួមផងដែរ ។
ទន្ទឹមនោះ ប្រភពការទូតអាស៊ានបាននិយាយថា អ្នកចូលរួមមួយចំនួនមានការស្ទាក់ស្ទើរយ៉ាងខ្លាំងក្នុងការអង្គុយជាមួយតំណាងយោធាមីយ៉ាន់ម៉ា ដោយសារតែប្រទេសនេះមានភាពចលាចល ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន ហើយយោធានៅតែបន្តវាយប្រហារលើកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ។

ស្របពេលជាមួយគ្នានេះ មេដឹកនាំអាស៊ានក៏បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលលើកទី៤០ និងទី៤១ កាលពីដើមខែនេះ ដើម្បីពិនិត្យឡើងវិញនូវតំណាងរបស់មីយ៉ាន់ម៉ានៅគ្រប់កម្រិតនៃកិច្ចជុំរបស់ខ្លួនផងដែរ ខណៈកន្លងមកសមាជិកនៃយោធាមីយ៉ាន់ម៉ា ត្រូវបានរារាំងរួចទៅហើយពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ព្រះចៅស៊ុលតង់ ព្រុយណេ ទ្រង់សរសើរ កម្ពុជា បែបណាខ្លះ ក្នុងនាមជា ប្រធានអាស៊ាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


