ព័ត៌មានជាតិ
បុករះម៉ូតូពីរគ្រឿងកំពុងឈប់លើចិញ្ចើមផ្លូវបណ្តាលឱ្យស្លាប់មនុស្ស២នាក់
មនុស្សពីរនាក់ បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីរថយន្តម៉ាកឡិចស៊ីសមួយគ្រឿង បើកបោះពួយយ៉ាងលឿន ជ្រុលទៅបុកម៉ូតូជនរងគ្រោះទាំងកំរោល ត្រង់ចំណុចផ្លូវកោងមួយកន្លែង ខណៈដែលភាគីម៉ូតូកំពុងឈប់នៅលើចិញ្ចើមផ្លូវដើម្បីទិញម្ហូប ។
លោក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង ក្នុងភូមិសាស្ត្រភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៥៧បេ រវាងរថយន្តម៉ាកលុចស៊ីស RX 330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J.7693 ជាមួយនិងម៉ូតូចំនួន២គ្រឿង ។
លោកអធិការបានបន្តថា ករណីនេះកើតឡើងដោយសាររថយន្ដបង្ក បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្ន ពេលមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង ទំនងជាបាត់បង់ម្ចាស់ការ ក៏ជ្រុលទៅបុកម៉ូតូចំនួន២គ្រឿង ដែលម្ចាស់ម៉ូតូកំពុងឈប់នៅលើចិញ្ចើមផ្លូវដើម្បីទិញម្ហូប និងបណ្ដាលឲ្យរថយន្ដក្រឡាប់ បន្ទាប់មកអ្នកបើកបរបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្ដង។
ជនរងគ្រោះទាំង២នាក់នោះ មានម្នាក់ជាមន្ត្រីយោធា ឈ្មោះ អន លឿ នៅអង្គភាពវរ ៥៣៣ និងម្នាក់ទៀត ជាកម្មករចំណាកស្រុក ដែលទៅស្នាក់នៅធ្វើការដកដំឡូងមី នៅតំបន់នោះ។
ក្រោយហេតុការណ៍ភ្លាមៗ សមត្ថកិច្ចបានមកត្រូតពិនិត្យកន្លែងកើតហេតុ។ ចំណែកសាកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រៀមខ្លួន! ឆ្នាំក្រោយ ព្យុះព្រះអាទិត្យ នឹងវាយប្រហារភពផែនដី កាចសាហាវជាងឆ្នាំនេះទៀត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
កីឡា៣ ថ្ងៃ ago
អបអរសាទរ! វិសាខា ឈ្នះជើងឯក WSVI ក្រោយបំបាក់ម្ចាស់ផ្ទះ Win Streak ៣-១
-
កីឡា៥ ថ្ងៃ ago
ស្ថាបនិក KSF ផ្តល់តម្លៃ ឈឿង ល្វៃ ខ្ពស់បំផុតសម្រាប់កំណត់ត្រាជូនជាតិ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា