ព័ត៌មានជាតិ
ប៉មមើលទេសភាព អាចឲ្យភ្ញៀវទេសចរណ៍ មើលទេសភាពខេត្តកែបលើកំពូលភ្នំ និងគយគន់លំហសមុទ្រ ឆ្នេរ ប្រជុំកោះ និងសមុទ្រឈើ
កែប ៖ «ជាមួយប៉មមើលទេសភាព ដែលសាងសង់ឡើងដោយក្រសួងបរិស្ថានសម្រាប់ខេត្តកែបនឹងផ្តល់ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិនូវឱកាសមើលទេសភាពខេត្តកែបពីលើកំពូលភ្នំ ដែលពោរពេញដោយទេសភាពដ៏ល្អប្រណីតគឺលំហសមុទ្រនិងឆ្នេរ ប្រជុំកោះ និងសមុទ្រឈើខេត្តកែប»។

នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងឱកាសសម្ពាធដាក់ឱ្យប្រើប្រាស់ប៉មមើលទេសភាពមួយកន្លែងនៅក្នុងឧទ្យានជាតិកែប កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ មានការអញ្ជើញចូលរួមពីសំណាក់លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ លោករដ្ឋលេខាធិការបានចាត់ទុកប៉មមើលទេសភាព នេះថាជាសក្តានុពលថ្មីមួយទៀតរបស់ឧទ្យានជាតិកែបក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តដ៏ស្រស់ស្អាតតូចច្រឡឹងមួយនេះ។

ប៉មមើលទេសភាពកម្ពស់ ១២ ម៉ែត្រនេះស្ថិតបានសាងសង់ឡើងដោយចំណាយថវិកាដែលបានពីការលក់ឥណទានកាបូនស្ថិតក្នុងក្របខណ្ឌនៃការការពារនិងអភិរក្សធនធានធម្មជាតិ និងការជំរុញលើទេសចរណ៍ធម្មជាតិ។ ប៉មមើលទេស ភាពនេះគឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ខេត្តកែបគឺជាខេត្តតែមួយគត់របស់កម្ពុជាដែលមានឧទ្យានជាតិនៅកណ្តាលក្រុង និងមានការទាក់ទាញភ្ញៀវទេសចរ បន្ថែមលើមុខម្ហូបជាពិសេសគ្រឿងសមុទ្រដ៏មានឱជារសឆ្ងាញ់។

លោករដ្ឋលេខាធិការបានអំពាវនាវដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិអញ្ជើញទស្សនាឧទ្យានជាតិកែប និងទស្សនាទេសភាពខេត្តកែបពីលើប៉មមើលទេសភាពដែលទើបសម្ពាធដាក់ឱ្យប្រើប្រាស់នេះ។ ជាមួយគ្នានេះ លោកបានស្នើឱ្យមន្ទីរបរិស្ថានខេត្តកែបដែលទទួលថែរក្សាក្នុងនាមរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ថែរក្សាការពារឱ្យបានល្អ និងត្រូវអនុវត្តវិធានការសុវត្ថិភាពនានាដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យបានល្អបំផុត៕










-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


