ព័ត៌មានជាតិ
សន្តិភាព បានធ្វើឱ្យភ្នំពេញមានអគារខ្ពស់ជាង២០០០
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែង សម្រាប់ពេលនេះ រាជធានីភ្នំពេញ មានអគារខ្ពស់ៗ ប្រមាណជាង២០០០អគារ។

ការលើកឡើង របស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ ខែមករានេះ ស្ថិតនៅភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ថ្ងៃ០៧មករា១៩៧៩-០៧មករា២០២១ មានអាយុកាល៤២ឆ្នាំ ហើយថ្ងៃ០៧មករា ជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋកូនចៅជំនាន់ក្រោយទាំងអស់ត្រូវចងចាំ ព្រោះជាថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន បានរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់របស់ជនក្បត់ប៉ុលពត។
លោកអភិបាលរាជធានី បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែរំដោះប្រទេសចេញពីការកាប់សម្លាប់ប៉ុណ្ណោះទេ តែសម្ដេចបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ ចេញពីចំណុចសូន្យ ឲ្យប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យថែមទៀត ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើងជាប្រចាំ ខណៈមកដល់ពេលនេះ សម្រាប់រាជធានីភ្នំពេញមានអគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅ មានចំនួនជាង២០០០អគារ ដែលនេះបង្ហាញឲ្យពិភពលោកមើលឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់សម្ដេចតេជោ។

លោក ឃួង ស្រេង បន្តថា មានការលើកឡើងនូវពាក្យមួយថា កុំឲ្យរំលឹកពីការឈឺចាប់ គឺវានាំឲ្យយើងឈឺចាប់ជាថ្មីម្ដងទៀត។ តែសម្រាប់ការរំលឹកថ្ងៃ៧មករាឆ្នាំ ១៩៧៩ យើងត្រូវតែរំលឹក ដើម្បីឲ្យកូនចៅជំនាន់ក្រោយៗ បានដឹងពីការឈឺចាប់ ដែលប្រជាពលរដ្ឋកម្ពុជាយើងបានទទួលរងទុក្ខសោកដោយការកាប់សម្លាប់ជាតិសាសន៍ឯងរហូតដល់ជាង៣លាននាក់ ហើយការរំលឹកនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ក្នុងការថែរក្សាសន្តិភាព ជៀសវាងធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមជាថ្មីម្តងទៀត៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ អាជ្ញាធរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


