ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ៨នាក់ សង្ស័យជាប់ពាក់ព័ន្ធករណីប្លន់កាលពីខែសីហា
កម្លាំងនគរបាលប៉ុស្ដិ៍រដ្ធបាលចោមចៅ១ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ នៃអធិការនគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ដែលកំពុងរាំលេងក្នុងក្លឹបកម្សាន្ត សេះមាស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ក្នុងករណីសង្ស័យជាប់ពាក់ព័ន្ធប្លន់យកម៉ូតូពីយុវជនម្នាក់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០កន្លងទៅ នៅចំណុចបុរី TK3 ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្នុងក្លឹបកម្សាន្ត សេះមាស ផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំង៨នាក់រួចមក មានជនសង្ស័យតែពីរនាក់ និងម៉ូតូពីរគ្រឿងប៉ុណ្ដោះ ដែលជាប់ពាក់ព័ន្ធករណីប្លន់យកម៉ូតូរបស់ជនរគ្រោះ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០កន្លងទៅ ចំណែក៦នាក់ទៀតមិនបានពាក់ព័ន្ធទេ ទើបសមត្ថកិច្ចសម្រេចដោះលែងឲ្យទៅផ្ទះវិញ។

សមត្ថកិច្ចបានបន្ថែមថា ជនសង្ស័យមានឈ្មោះ ចេន បឿក ហៅអាបឿក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ឈ្មោះ គឹម សួរ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


