សន្តិសុខសង្គម
សមត្ថកិច្ចស្រុកបាទី បំបែកសំបុកចោរប្លន់ និងលួចម៉ូតូយ៉ាងសកម្ម ឃាត់ខ្លួនជនសង្ស័យ ១០នាក់
ក្រុមចោរប្លន់ម៉ូតូ និងក្រុមទទួលទិញផលចោរកម្ម ចំនួន ១០នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយក្រុមចោរទាំងនេះ បានធ្វើសកម្មភាពលួច-ប្លន់ ម៉ូតូរបស់ជនរងគ្រោះជាច្រើនគ្រឿងកន្លងមក។

សមត្ថកិច្ចបានបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបទ្រង់ទ្រាយដ៏ធំនេះ ក្រោយពេលជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿងរបស់កម្មកររោងចក្រ ផាវវ៉ាន់ដាឡៃធីង ឯ.ក ស្ថិតក្នុងភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៦៖០០ នាទី បានសម្រេច។
លោក ឆាយ កែវមន្នី អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះស្ដីពីចោលួចម៉ូតូចេញពីរោងចក្រ ភ្លាមនោះលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានបញ្ជាឱ្យកម្លាំងនគរបាលស្រុកបាទី បើកការស្រាវជ្រាវ រហូតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនបានជនសង្ស័យឈ្មោះ យួន ធារ៉ា ហៅរ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ និងបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ នូ រ៉ង ភេទប្រុស អាយុ ៣១ឆ្នាំ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យឈ្មោះ នូ រ៉ង បានឆ្លើយសារភាពថាខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើនេះពិតប្រាកដមែនដោយបានយកម៉ូតូទៅលក់ឱ្យឈ្មោះ ស្រេង តុងអេង ហៅ អេង ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ជាមុខសញ្ញាទទួលផលចោរកម្មទិញម៉ូតូគ្មានឯកសារជាច្រើនគ្រឿង) ។
លោកអធិការបន្តថា នៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឈានដល់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ស្រេង តុងអេង ហៅអេង ភេទប្រុស អាយុ ៣៣ឆ្នាំ ដកហូតវត្ថុតាងម៉ូតូចំនួន ១គ្រឿង សេ១២៥ សេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១KQ-១៥២៦ បានផ្លាស់ប្តូរផ្លាកលេខទៅជា ភ្នំពេញ ១KD-៧២៧០ (ម៉ូតូជនរងគ្រោះ) រួមទាំងវត្ថុតាងរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាកាម៉ារី ហាយប្រ៊ីត សេរីឆ្នាំ២០០៧ ពណ៌ស ដែលជាមធ្យោបាយជិះយកទៅធ្វើសកម្មភាពទិញម៉ូតូ នៅត្រង់ផ្ទះជនសង្ស័យ ស្ថិតភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជាមួយគ្នានោះដែរសមត្ថកិច្ច បន្តឈានទៅឃាត់ខ្លួនបក្ខពួកជនសង្ស័យដែលជាមុខសញ្ញាទទួលផលចោរកម្ម និងជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្មជាបន្តបន្ទាប់បានចំនួន ៧នាក់បន្ថែមទៀតៈ ១/.ឈ្មោះ ស្រេង ពិសិដ្ឋ ហៅសិដ្ឋ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាទទួលផលចោរកម្ម) ឃាត់ខ្លួននៅបន្ទប់ជួលស្ថិតភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ទី២/.ឈ្មោះ ស្មាន យូ ហៅយូ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងជាមុខសញ្ញាទទួលផលចោរកម្ម)។ ទី៣/.ឈ្មោះ គាំ បញ្ញា ហៅញ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្ម)។ ទី៤/.ឈ្មោះ ផាត វាសនា ហៅរស់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃព្រាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្ម)។
ទី៥/.ឈ្មោះ ណាប់ សំណាង ហៅខ្លឹម ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃព្រាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្ម)។ ទី៦/.ឈ្មោះ ទូច ម៉ាស្សា ហៅសា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិក្រាំងដូង ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្ម) និងទី៧/.ឈ្មោះ នន់ ស្រីមាស ហៅម៉ៃ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រាយត្រក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្ម) ។

បច្ចុប្បន្នជនសង្ស័យទាំង ១០នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវតាមនីតិវិធី៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


