Connect with us

កីឡា

វៀតណាម ប្រកួតឈ្នះ Dortmund រហូតដល់គ្រូ Terzic សរសើរថា ‘ល្អពេកហើយ’

បានផុស

នៅ

គ្រូ​បង្វឹក​ក្លិប​លីគ​កំពូល​អាល្លឺម៉ង់ Borussia Dortmund លោក Edin Terzic បាន​សរសើរ​ទឹកចិត្ត​តស៊ូ​របស់​ក្រុម​វៀតណាម ក្រោយ​ក្រុម​របស់​លោក​ចាញ់ ១-២ នៅ​កីឡដ្ឋាន My Dinh កាលពី​ល្ងាច​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយាយ​បន្ទាប់ពី​ការ​ប្រកួត គ្រូបង្វឹក Dortmund លោក Edin Terzic បាន​ចែករំលែក​ថា “​នេះ​គឺជា​ការ​ប្រកួត​ដ៏​ល្អ​សម្រាប់​ក្រុម​ទាំងពីរ។ យើង​មានឱកាស​ជាច្រើន ប៉ុន្តែ​ខកខាន​ជាច្រើន។ ខ្ញុំ​ខកចិត្ត​ជាមួយ​នឹង​លទ្ធផល​នេះ។ ស្ថានភាព​ដែល​ក្រុម​ត្រូវ​ទទួល​បាល់​ពិន័យ។ វា​ឆ្កួត។ ក៏​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ​ដែរ ខណៈ​ក្រុម​វៀតណាម​លេង​បាន​យ៉ាង​ល្អ។ ស្មារតី​របស់​ពួកគេ​ក៏​ខ្ពស់​ដែរ។ សូម​អបអរសាទរ​ក្រុម​វៀតណាម​ផង​ដែរ​»។

ប្រធាន​ក្រុម Dortmund ក៏បាន​សម្ដែង​ការ​សោកស្ដាយ​ផង​ដែរ​ថា “សង្ឃឹម​ថា​ថ្ងៃ​ណាមួយ​ខ្ញុំ​មាន​ឱកាស​ត្រលប់​មក​ទីនេះ។ ក្រុម​ដែល​ខ្ញុំ​មាន​ថ្ងៃនេះ​មាន​កីឡាករ​ក្មេងៗ​ច្រើនពេក។ ខ្ញុំ​សុំទោស​បន្តិច​ដែល​ខ្ញុំ​មិន​អាច​ឈ្នះ​ការ​ប្រកួត​ទាំងអស់​នៅ​អាស៊ីអាគ្នេយ៍​នេះ។ ខ្ញុំ ក៏​ត្រូវ​ការ​ការពារ​កីឡាករ​មួយ​ចំនួន​ក្នុង​ការ​ធ្វើដំណើរ និង​ការ​ប្រកួតប្រជែង​ដ៏​មមាញឹក​នេះ​»។

អ្នក​ដឹកនាំ​កើត​នៅ​ឆ្នាំ ១៩៨២ បាន​បន្ត​ទៀត​ថា “ថ្ងៃនេះ​យើង​ដឹង​យ៉ាង​ច្បាស់​ថា ការ​ប្រកួត​ជាមួយ​វៀតណាម នឹង​មាន​ការ​លំបាក​ជាង​ក្រុម​របស់​សិង្ហបុរី និង​ម៉ាឡេស៊ី។ កីឡាករ​ត្រូវ​ផ្លាស់ទី​ជានិច្ច មិន​មាន​ពេល​ច្រើន​ទេ។ សម្រាក​ការ​ប្រកួត​បែបនេះ Dortmund មិន​អាច​គ្រប់គ្រង​ការ​ប្រកួត​បានទេ ជា​ពិសេស​បន្ទាប់ពី​ស្មើ ១-១»។

គួរ​រំលឹក​ថា ក្នុង​ការ​ប្រកួត​យប់មិញ Dortmund បាន​បើក​ការ​នាំ​មុខ​មុន​ដោយ​កីឡាករ Donyell Malen នៅ​នាទី ១៣ រហូតដល់​នាទី ៣៦ ទើប​វៀតណាម​តាម​បាន​ស្មើដោយ​កីឡាករ Nguyen Tien Linh។ គ្រាប់​បាល់​ជ័យជម្នះ​របស់​វៀតណាម គឺ​រក​បាន​នៅ​នាទី ៩០ ដោយ​កីឡាករ Pham Tuan Hai តាមរយៈ​បាល់ ១១ ម៉ែត្រ កាត់សេចក្ដី។

សូម​បញ្ជាក់​ថា Borussia Dortmund មាន​កីឡាករ ៥ នាក់ ជាប់​ជម្រើស​ជាតិ​អាល្លឺម៉ង់, អាមេរិក ១ នាក់​, អង់គ្លេស ១ នាក់​, ស្វីស ១ នាក់​, ព័រ​ទុយ​ហ្គា​ល់ ១ នាក់ សរុប ៩ នាក់ ដែល​កំពុង​លេង World Cup 2022 នៅ​កាតា៕

ប្រភព និងរូបភាព ៖ zingnews.vn

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ វិនាទី មុន

ប្រមុខ UN ច្រានចោលសំណើអភិបាលកិច្ច«បណ្តោះអាសន្ន» របស់ពូទីន នៅអ៊ុយក្រែន

ព័ត៌មានជាតិ៣ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមកោតសរសើរការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

កីឡា១៤ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣៦ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម