ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលស្រមោល មីយ៉ាន់ម៉ា អង្វររកជំនួយអាវុធដូច អ៊ុយក្រែន ដើម្បីតតាំងជាមួយយោធា
លោក Du Wah Lachi La ប្រធានាធិបតីស្តីទីរបស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) បានអំពាវនាវដល់សម្ព័ន្ធមិត្តឲ្យផ្តល់ជំនួយផ្នែកយោធាដូចអ៊ុយក្រែន ស្របពេលដែលអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ាយ៉ាងហោចណាស់ ២,០០០ នាក់ត្រូវបានសម្លាប់ ក្នុងការតស៊ូប្រឆាំងនឹងយោធាដែលធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីឆ្នាំមុន ។

លោក Du Wah Lachi La បាននិយាយថា “យើងចាត់ទុក ការស្លាប់របស់តស៊ូ គឺជាតម្លៃដែលយើងត្រូវបាត់បង់” ។ យោធាបានហៅលោក និងសហការីរបស់លោកថា ជាភេរវករ និងហាមប្រជាជនមិនឲ្យទំនាក់ទំនងជាមួយ ប៉ុន្តែរដ្ឋាភិបាលស៊ីវិល (រដ្ឋាភិបាលស្រមោល) មានការគាំទ្រយ៉ាងទូលំទូលាយ ហើយក្រុមប្រដាប់អាវុធដែលជាសម្ព័ន្ធមិត្តដែលគេស្គាល់ថា ជាកងការពារប្រជាជនបានបង្កើតឡើងនៅទូទាំងប្រទេស ។
លោក Du Wah Lachi La ក្នុងវ័យ ៧០ ឆ្នាំបានបញ្ជាក់ទៀតថា “ខ្ញុំមិនដឹងថា ខ្ញុំនឹងស្លាប់នៅពេលណានោះទេ វាអាស្រ័យលើពេលវេលា ប៉ុន្តែខ្ញុំប្តេជ្ញាចិត្តនឹងលះបង់គ្រប់យ៉ាងដើម្បីប្រទេសរបស់ខ្ញុំ” ។ លោកបន្តថា កងកម្លាំងដែលតស៊ូប្រឆាំងនឹងយោធា រួមទាំងអតីតនិស្សិត និងអ្នកជំនាញផ្សេងៗ ត្រូវបានរត់ភៀសខ្លួនចូលទៅក្នុងព្រៃ ដោយសារការគាបសង្កត់របស់ពួកយោធា ។

ក្រៅពីមនុស្ស ២,០០០ នាក់ដែលស្លាប់ក្នុងការប្រយុទ្ធគ្នាហើយនោះ ក៏នៅមានជនស៊ីវិលជាង ២,៥០០ នាក់ទៀតត្រូវបានសម្លាប់នៅកន្លែងផ្សេងទៀតផងដែរ ដែលភាគច្រើនជាការបង្ក្រាបការតវ៉ា ។ ពួកអ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ចាញ់ប្រៀបផ្នែកសព្វាវុធដើម្បីប្រឆាំងនឹងយោធាដែលមានជំនួយពីរុស្ស៊ី ចិន និងឥណ្ឌា និងប្រើយន្តហោះវាយប្រហារដោយទម្លាក់គ្រាប់បែក ហើយរហូតមកដល់ពេលនេះប្រជាជនជាង ១.៣ លាននាក់ត្រូវបានរត់ភៀសខ្លួនចាកចេញពីផ្ទះសម្បែង ចាប់តាំងពីរដ្ឋប្រហារ ។
លោក Du Wah Lachi La បានអះអាងថា ក្រុមប្រឆាំងបានសម្លាប់ពួកយោធារដ្ឋាភិបាលប្រហែល ២០,០០០នាក់ផងដែរ ប៉ុន្តែតួលេខនេះមិនអាចបញ្ជាក់ឲ្យច្បាស់លាស់បានឡើយ ។

ជាចុងក្រោយប្រធានាធិបតីស្តីទីរបស់រដ្ឋាភិបាលស្រមោលបញ្ជាក់បន្ថែមថា “ប្រសិនបើយើងមានអាវុធប្រឆាំងយន្តហោះ អាចនិយាយបានថា យើងអាចឈ្នះតែក្នុងរយៈពេល ៦ ខែប៉ុណ្ណោះ ហើយប្រសិនបើយើងមានការគាំទ្រដូចគ្នា ដូចដែលអ៊ុយក្រែនទទួលបានពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នោះទុក្ខវេទនារបស់ប្រជាជនដែលត្រូវគេសម្លាប់នឹងត្រូវរលត់ភ្លាមជាមិនខាន” ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ យោធា មីយ៉ាន់ម៉ា ព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


