ព័ត៌មានអន្ដរជាតិ
គណបក្សភឿថៃ បង្ហាញបេក្ខជនតំណាងរាស្ត្រថ្មីសម្រាប់ការបោះឆ្នោតសមាជិកសភាអាណត្តិក្រោយ
ថ្ងៃទី២ ខែធ្នូនេះ នៅទីស្នាក់ការគណបក្សភឿថៃ លោកបណ្ឌិត ឈូឡាណាន់ ស៊ីកែវ ប្រធានគណបក្សភឿថៃ និងសមាជិកសមាជិការជាន់ខ្ពស់គណបក្សបានចូលរួមក្នុងសន្និសីទសារព័ត៌មានដើម្បីបង្ហាញខ្លួនអ្នកតំណាងរាស្ត្រថ្មីរបស់គណបក្សភឿថៃបន្ថែមចំនួន ៥៧រូប សម្រាប់ឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រអាណត្តិក្រោយនៅតំបន់ភាគកណ្តាល និងភាគខាងជើង។

លោកបណ្ឌិត ឈូឡាណាន់ បានថ្លែងថា គណបក្សភឿថៃពិតជាមានមោទនភាពក្នុងការប្រកាសពីការចាប់ផ្តើមចុះឈ្មោះតំណាងរាស្ត្រឈរឈ្មោះបោះឆ្នោត សមាជិកបក្សភឿថៃនៅភាគកណ្តាល និងភាគខាងជើង ដើម្បីបង្ហាញពីចេតនា និងការប្តេជ្ញាចិត្តរបស់គណបក្សភឿថៃដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្តនិងទទួលការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ដើម្បីឈានដល់គោលដៅយុទ្ធសាស្ត្ររបស់គណបក្សភឿថៃ គឺឈ្នះការបោះឆ្នោតនាពេលខាងមុខ។
ទន្ទឹមគ្នានេះ លោកបណ្ឌិត ឈូឡាណាន់ បានអះអាងថា បន្ទាប់ពីនេះទៅគណបក្សភឿថៃនឹងពន្លឿនការរៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះតំណាងរាស្ត្រគណបក្សសម្រាប់មណ្ឌលតំបន់នីមួយៗឱ្យចប់រួចរាល់នៅចុងឆ្នាំ២០២២នេះ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ naewna
ចុចអាន៖ យោធា មីយ៉ាន់ម៉ា ព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


