ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវាជ័យជម្នះ៧មករា បន្តិចបន្តួចតាមមូលដ្ឋាន
ការប្រារព្ធមីទ្ទីងរំឭកខួបជ័យជម្នះ៧មករា ឆ្នាំ២០២១ ខួបលើកទី៤២ ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រកាសមិនមានការរៀបចំមីទ្ទីងជាលក្ខណៈទ្រង់ទ្រាយធំ ដូចឆ្នាំមុនៗទេ ក្នុងន័យបង្ការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។
នេះជាលើកទី១ហើយ ដែលគណបក្សដឹកនាំរាជរដ្ឋាភិបាល ដ៏មានប្រជាប្រិយភាពមួយនេះ បានសម្រេចផ្អាកធ្វើពិធីប្រារព្ធថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រ ដ៏មានសារៈសំខាន់នេះ ដោយសារតែបញ្ហារីករាលដាលនៃកូវីដ១៩។ ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សបានគូសបញ្ជាក់ថា បើទោះបីនៅថ្នាក់ជាតិ មិនរៀបចំការប្រារព្ធអបអរមែន តែនៅថ្នាក់មូលដ្ឋានអាចនឹងមានការជួបជុំគ្នាអបអរបន្តិចបន្តួចដែរ នៅថ្ងៃទី០៧ ខែមករានេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងប្រាប់សារព័ត៌មានថា ការមិនរៀបចំប្រារព្ធពិធីមីទ្ទីងរំឭកខួបថ្ងៃ៧មករា នៅក្នុងឆ្នាំ២០២១នេះ គឺធ្វើឡើងតាមសភាពការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ពោលគឺគណបក្សប្រជាជនកម្ពុជា បានបង្ការការពារដល់សមាជិកសមាជិការបស់ខ្លួន ពីហានិភ័យឆ្លងជំងឺរាតត្បាតមួយនេះ ។
យោងតាមលិខិតជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ឱ្យដឹងថា យោងសភាពការណ៍នៃជំងឺCovid-19 ដែលនៅតែបន្តឆ្លងរាលដាលខ្លាំងពាសពេញពិភពលោក និងតម្រូវឱ្យកម្ពុជា បន្តប្រុងប្រយ័ត្ន ក្នុងកម្រិតខ្ពស់ជាប់ជានិច្ច។

គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល សូមជម្រាបជូន«សម្ដេចឯកឧត្តម លោកជំទាវសមាជិក សមាជិកា គណៈកម្មាធិការកណ្ដាល ទាំងអស់និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់» បានជ្រាបអំពីការប្រារព្ធពិធីប្រចាំឆ្នាំរបស់គណបក្សនៅពេលខាងមុខនេះដូចតទៅ៖
១.ត្រូវផ្អាកការធ្វើសន្និបាតគណៈកម្មាធិការកណ្ដាលនៅដំណាច់ឆ្នាំ២០២០នេះសិន ប៉ុន្តែនៅពេលនោះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលនឹងរៀបចំនូវឯកសារ«របាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១» ដើម្បីផ្ញើជូនឱ្យគណបក្សគ្រប់ថ្នាក់ចាត់ចែង រៀនសូត្រ ផ្សព្វផ្សាយ និងអនុវត្តភារកិច្ចបន្តទៀត។
២.ត្រូវ ផ្អាកការជួបប្រជុំមីទ្ទិញដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជម្នះ៧មករា ដែលត្រូវធ្វើនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះសិន ប៉ុន្តែគ្រប់ថ្នាក់ត្រូវត្រៀមរៀបចំ Logo បដាពាក្យស្លោក។ល។ ដាក់តាំងនៅតាមទីតាំងនានា ដើម្បីអបអរសាទរដូចដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំកន្លងមក។
សូមបញ្ជាក់ថា នេះគឺជាលើកទី១ហើយនៅក្នុងរយៈពេល៤២ឆ្នាំមកនេះ ដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចផ្អាកការប្រារព្ធពិធីមីទ្ទីងរំឭកខួបថ្ងៃជ័យជម្នះ៧មករា ដោយសារតែការរីករាលដាល នៃជំងឺកូវីដ១៩ ។
នាពេលកន្លងមកគណបក្សប្រជាជនកម្ពុជា ក៏ធ្លាប់លុបចោលការប្រារព្ធមីទ្ទីងរំលឹកខួបលើកទី៦៩ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ខួបទី៤២ឆ្នាំ ២ធ្នូ ១៩៧៨ នៃការចាប់ផ្ដើមបង្កើតចលនាវាយផ្តួលរំលំកងទ័ពខ្មែរក្រហមនៃរបបកម្ពុជា ប្រជាធិបតេយ្យដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា។ ផ្អាកការប្រារព្ធរំលឹកខួប២៩ធ្នូ ដែលជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា និងបានសម្រេចផ្អាករៀបចំសន្និបាតគណៈកម្មាធិការកណ្ដាលប្រចាំ២០២០ របស់ខ្លួនផងដែរ។

ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ៧មករា ក៏យើងគ្មានអ្វីៗនៅថ្ងៃនេះដែរ ។គ្មានជនណាមួយ ឬកម្លាំង ណាមួយអាចមកបំភ្លៃឬបំផ្លាញនូវសច្ចៈធម៌ប្រវត្តិសាស្ត្រនេះបានឡើយ។ ថ្ងៃ៧មករា គឺជាការបើកឡើងវិញនូវទំព័រសករាជថ្មីនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។ ឆ្នាំមុនៗគណបក្សប្រជាជនកម្ពុជា តែងតែរៀបចំប្រារព្ធថ្ងៃជ័យជម្នះនេះក្នុងទ្រង់ទ្រាយធំ នៅក្នុងរាជធានីភ្នំពេញ ក្រោមវត្តមានឥស្សរជននយោបាយជាន់ខ្ពស់ រួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្ស សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយគណបក្ស,សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាដើម៕
អត្ថបទ ៖ណារី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


