ជីវិតកម្សាន្ដ
នាយ ពែកមី និងតារាល្បីៗ បញ្ចេញប្រតិកម្មស្វែងរកយុត្តិធម៌ដល់ទារកអាយុ ២ ខែ
ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តស៊េរីទំនើបបើកបុកទារកអាយុ ២ ខែ និងម្ដាយ រួមទាំងមិត្តភ័ក្ដិ បណ្ដាលឲ្យរបួសធ្ងន់ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់កាលពីវេលាម៉ោងប្រមាណ ២ រំលងអធ្រាត្រ ចូលថ្ងៃទី ០៥ ខែធ្នូ កំពុងក្លាយជាប្រធានបទក្ដៅពីសំណាក់មហាជន អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងអ្នកសិល្បៈល្បីៗជាច្រើន។

ក្នុងនោះគេសង្កេតឃើញមានការបញ្ចេញមតិជាច្រើនតាមរយៈការបង្ហាញក្ដីអាណិតអាសូរចំពោះទារកអាយុ ២ ខែ និងម្ដាយដែលជួបរឿងដ៏រន្ធត់បែបនេះ។ ម្យ៉ាងទៀត អ្វីដែលធ្វើឲ្យគេកាន់តែបង្ហាញការហួសចិត្តខ្លាំងថែមទៀតនោះ គឺក្រោយមានព័ត៌មានថា ជនរងគ្រោះពីរនាក់ម្ដាយ និងកូនខាងលើ ទទួលបានសំណងត្រឹមតែ ២៥០០ ដុល្លារប៉ុណ្ណោះ ពីភាគីជនបង្ក ដើម្បីបញ្ចប់រឿង។

បន្ទាប់ពីមានដំណឹងនេះដែរ ស្រាប់តែតារាកំប្លែងនាយ ពែកមី បានបញ្ចេញអារម្មណ៍មិនសប្បាយចិត្ត និងប្រតិកម្មដូច្នេះថា ជួយផុសកុំឲ្យស្ងាត់ ឮគេថា (អ្នកបង្កឲ្យ ២៥០០ ដុល្លាររួចខ្លួន) ពិតអត់បងប្អូន? សុំសួរមួយបងប្អូន ការបើកឡានក្នុងស្ថានភាពស្រវឹង បណ្ដាលឲ្យអ្នកដទៃស្លាប់ តើមានទោសយ៉ាង ម៉េចខ្លះ? តើករណីគ្រោះថ្នាក់ចរាចរណ៍ខាងក្រោមនេះ អ្នកបង្កត្រូវបានច្បាប់ដោះស្រាយយ៉ាងម៉េចហើយ? សូមបងប្អូនដែលដឹងព័ត៌មាននេះច្បាស់ ជួយខមមិនបញ្ចេញមតិផង។

លោក សុខ ជំនោ ក៏បានលើកឡើងថា សូមសំណូមពរដល់ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន ,ក្រសួងយុត្តិធម៌ សូមមេត្តាជួយរកយុត្តិធម៌ក្នុងករណីនេះផង ដើម្បីឲ្យជនបង្កទទួលទោសជាកំហិត និងផ្ដល់សំណងឲ្យបានសមហេតុផលផង បើកបរទាំងស្រវឹង បើកលើសល្បឿនកំណត់ បុកគេរងរបួសធ្ងន់ដោយមានកូនតូចនៅសង្គ្រោះបន្ទាន់ បើកបុកហើយរត់ដោយមានភស្តុតាងទាំងអស់តាមរយៈការឡាយរបស់បងៗអ្នកកាសែត។

លោកបន្តថា ជីវិតមនុស្សមានតម្លៃត្រឹមតែ ២៥០០ ដុល្លារ នឹងមែនទេ ទាំងក្មេងតូចដែលមិនទាន់ដឹងអីនេះ នៅលោកពូម្នាក់ទៀត មិនទាន់ដឹងថា រស់ ឬស្លាប់យ៉ាងណា? ជនបង្កយ៉ាងហោចណាស់ក៏គួរទទួលខុសត្រូវទាំងស្រុងលើការចាយវាយ ថ្លៃមន្ទីរពេទ្យ ការស្នាក់នៅផ្សេងៗឲ្យចប់សព្វគ្រប់រហូតទាល់តែពួកគាត់ទាំងបីនាក់ជាសះស្បើយវិញទើបសម សូមកុំឲ្យបញ្ចប់ត្រឹមលុយ ២៥០០ ដុល្លារ ហើយជនបង្ករួចខ្លួន៕
អត្ថបទ ៖ ចាន់រ៉ា









-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


