ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តវត្តគិរីជលសាកោះរ៉ុង ហៅវត្តព្រែកស្វាយ ខេត្តព្រះសីហនុ
ព្រះសីហនុ ៖ នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ នាំយកនូវទេយ្យវត្ថុ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តគិរីជលសាកោះរ៉ុង ហៅវត្តព្រែកស្វាយ ខេត្តព្រះសីហនុ។

ទេយ្យវត្ថុសម្រាប់ប្រគេនវត្តរួមមាន៖
០១-អង្ករ២តោន
០២-ត្រីខចំនួន២កេស មាន២០យួរ
០៣-មីចំនួន១០កេសធំ(៦០កេសតូច)
០៤- ត្រីងៀតចំនួន ២០ គីឡូ
០៥- សាច់ក្រកចំនួន២០ គីឡូ
០៦- សាច់ជ្រូផាត់ចំនួន២០ គីឡូ
០៧- ទឹកដោះគោខាប់ ចំនួន៤កេស
០៨- កាហ្វេ ចំនួន១០កញ្ចប់ធំ
០៩- តែចំនួន ៤គីឡូក្រាម
១០- ស្ករសចំនួន២បេ
១១- អំបិលចំនួន២បេ
១២- ប៊ីចេងចំនួន២បេ
១៣- ទឹកត្រីចំនួន១០យួ
១៤- ទឹកស៊ីអុីវចំនួន១០យួរ
១៥- សាប៊ូដុំ ចំនួន ៦០ ដុំតូច
១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន២០០ឈុត
១៧- ប្រេងកូឡា ចំនួន១០ដុំ
១៨- ប្រេងខ្យល់ ចំនួន១០ដុំ
១៩- ម៉ាសចំនួន៤០ប្រអប់ មាន២០០០ម៉ាស
២០- អាល់កុលសម្លាប់មេរោគ ចំនួន៨កាន
២១- ដបសំរាប់ដាក់អាល់កុល ចំនួន២០ ដប
២២- ស្លាដក់ចំនួន១២
២៣- ថវិកាចំនួន៤លានរៀល។

បន្ទាប់មក នៅថ្ងៃនេះផងដែរ លោកជំទាវ ហ៊ុន ម៉ាណា ក៏បានអញ្ជើញនាំយកនូវអំណោយជាឃីតកញ្ចប់ៗចែកជូនដល់លោកយាយ លោកតា ប្រជាពុទ្ធបរិស័ទដែលបានចូលរួមក្នុងឱកាសនោះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានចែកជូននូវកាតាប និងសម្ភារៈសិក្សាដល់សិស្សានុសិស្សមួយចំនួនផងដែរ៕






































-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


