ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ រដ្ឋមិនអនុញ្ញាតឲ្យដំឡើងថ្លៃអគ្គិសនីឡើយ ទោះបីប្រឈមការខាតបង់ក៏ដោយ
ពីវេទិកាជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបជាង ២ពាន់នាក់ កាលពីល្ងាចថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យដំឡើងថ្លៃអគ្គិសនីនោះឡើយ ទោះបីជាអគ្គិសនីកម្ពុជាប្រឈមនឹងការខាតបង់យ៉ាងណាក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ពេលប្រេងឡើងថ្លៃ ធ្វើឲ្យធ្យូងថ្មក៏ឡើងថ្លៃ អគ្គិសនីរបស់យើងប្រឈមនឹងបញ្ហាខាតបង់ ប៉ុន្តែខ្ញុំសូមជម្រាបថា រដ្ឋាភិបាលអត់អនុញ្ញាតឲ្យដំឡើងភ្លើង ដើម្បីទប់ទល់ជាមួយនឹងការខាតបង់ទេ»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រសិនបើហ៊ានតែដំឡើងថ្លៃអគ្គិសនីនោះ គឺនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ដែលកំពុងតែមានចំណូលធ្លាក់ចុះ និងធ្វើឲ្យការដឹកជញ្ជូនឡើងថ្លៃ ព្រមទាំងបណ្ដារោងចក្រនានា ក៏ត្រូវចំណាយច្រើនបន្ថែមទៀតទៅលើថ្លៃអគ្គិសនីនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេច តែងតែនិយាយម្ដងហើយម្ដងទៀត ជាមួយអគ្គិសនីកម្ពុជា និងក្រសួង រ៉ែ និងថាមពល សូមឲ្យរក្សាតម្លៃអគ្គិសនីឲ្យនៅដដែល ដោយមិនត្រូវដំឡើងថ្លៃឡើយ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម ឲ្យធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុនប្រេងឥន្ធនៈនានា ដើម្បីកុំឲ្យមានការដំឡើងថ្លៃតាមអំពើចិត្តទេ ទោះបីជាប្រទេសកម្ពុជា អនុវត្តនូវទីផ្សារសេរីក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា «ហើយក្រសួងពាណិជ្ជកម្ម ធ្វើការសម្របសម្រួលអត់មានឲ្យអ្នកឯងដំឡើងថ្លៃប្រេងតាមអំពើចិត្តទេ អត់ទេ លើកនេះគឺរាជរដ្ឋាភិបាលត្រូវ ទោះបីសេដ្ឋកិច្ចផ្សារ ក៏ប៉ុន្តែត្រូវតែមានការណែនាំមួយ បើមិនអញ្ចឹងឆ្លៀតឱកាសប្រេងឡើងថ្លៃ ប្រេងចុះថ្លៃ គឺនាំគ្នាដំឡើង»៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


