កីឡា
កីឡាករបាល់ទាត់អ៊ីរ៉ង់មួយរូប ប្រឈមការប្រហារជីវិត
សហព័ន្ធកីឡាករបាល់ទាត់អាជីពអន្តរជាតិ (FIFPRO) បាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើល និងឈឺចាប់យ៉ាងខ្លាំង ចំពោះរបាយការណ៍ដែលថា កីឡាករអាជីព Amir Nasr-Azadani របស់ក្លិប Tractor កំពុងប្រឈមមុខនឹងការប្រហារជីវិត នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបានអំពាវនាវឲ្យដកទណ្ឌកម្មនេះចេញវិញ។

មានការតវ៉ាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបង្កឡើងដោយការបាត់បង់របស់នាង Mahsa Amini អាយុ២២ឆ្នាំ ដែលបានស្លាប់នៅក្នុងមន្ទីរឃុំឃាំងកាលពីខែកញ្ញា។ នាងត្រូវបានឃុំខ្លួនដោយការចោទប្រកាន់ពីបទមិនគោរពតាមច្បាប់សម្លៀកបំពាក់ឥស្លាមរបស់ប្រទេស។
សារបង្ហោះដោយគណនី Twitter ផ្លូវការរបស់ FIFPRO កាលពីដើមសប្តាហ៍នេះ បាននិយាយថា “FIFPRO មានការភ្ញាក់ផ្អើល និងឈឺចាប់ចំពោះរបាយការណ៍ដែលថា កីឡាករបាល់ទាត់អាជីព Amir Nasr-Azadani ប្រឈមនឹងការប្រហារជីវិតនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីយុទ្ធនាការទាមទារសិទ្ធិនារី និងសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសរបស់គាត់។ យើងឈរដោយសាមគ្គីភាពជាមួយ Amir ហើយអំពាវនាវឲ្យមានការដកទណ្ឌកម្មរបស់គាត់ចេញជាបន្ទាន់”។

គួរបញ្ជាក់ថា សាធារណរដ្ឋឥស្លាម កាលពីថ្ងៃចន្ទ បានព្យួរកបុរសម្នាក់នៅទីសាធារណៈ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិយាយថា គាត់ត្រូវបានកាត់ទោសពីបទសម្លាប់កងកម្លាំងសន្តិសុខពីរនាក់។
នោះគឺជាការប្រហារជីវិតលើកទីពីរក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ពាក់ព័ន្ធនឹងមនុស្សដែលចូលរួមក្នុងបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់ប្រទេសអ៊ីរ៉ង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ Messi បង្កើតកំណត់ត្រាអស្ចារ្យយ៉ាងច្រើន ត្រឹមមួយប្រកួតជាមួយក្រូអាត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


