ព័ត៌មានអន្ដរជាតិ
ណាតូ ធ្វើសមយុទ្ធបាញ់គ្រាប់ពិត កៀក រុស្ស៊ី (មានវីដេអូ)
កងកម្លាំងណាតូ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅមូលដ្ឋានមួយ នាភាគឦសានប្រទេសប៉ូឡូញ ក្បែរតំបន់យុទ្ធសាស្ត្រនៅអឺរ៉ុបខាងកើត។

សមយុទ្ធដែលមានការចូលរួមពីយោធាអាមេរិក អង់គ្លេស និងប្រទេសផ្សេងទៀតនេះ ត្រូវបានបង្ហាញដល់ NHK និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតកាលពីថ្ងៃពុធទី១៤ខែធ្នូ។
យោធាអាមេរិកនិយាយថា សមយុទ្ធនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើសេណារីយ៉ូ ដែលកងកម្លាំងអង់គ្លេស នឹងបើកការវាយប្រហារលើសត្រូវ បន្ទាប់មកគឺការវាយប្រហារដ៍សាហាវដោយអង្គភាពរថក្រោះអាមេរិក។

មូលដ្ឋានប៉ូឡូញនេះ ជាកន្លែងនៃអង្គភាពពហុជាតិសាសន៍របស់ណាតូ។ វាមានទីតាំងនៅជិតច្រករបៀង Suwalki Gap ប្រវែងប្រហែល១០០គីឡូម៉ែត្រ រវាងប៉ូឡូញ និងលីទុយអានី។ ប្រទេសទាំងពីរ គឺជារដ្ឋបាល់ទិកមួយក្នុងចំណោមរដ្ឋទាំងបី ដែលជាកម្មសិទ្ធិរបស់អង្គការណាតូ។
ច្រករបៀងនេះ ក៏ផ្សារភ្ជាប់រវាងតំបន់ Kaliningrad របស់រុស្ស៊ីនិងប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីផងដែរ។

មេបញ្ជាការអាមេរិកម្នាក់និយាយថា ការមានអង្គភាពពហុជាតិសាសន៍រួមគ្នានៅក្នុងតំបន់នេះ នឹងពង្រឹងកងកម្លាំងណាតូបន្ថែមទៀត។ ការត្រៀមលក្ខណៈ បានធ្វើឡើងរួចរាល់អស់ហើយ សម្រាប់សេណារីយ៉ូនៃការឈ្លានពានពីសត្រូវគ្រប់ប្រភេទ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ រុស្ស៊ី ព្រមាន ណាតូ បើហ៊ានបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


