Connect with us

ជីវិតកម្សាន្ដ

បញ្ចប់ការសម្ដែងក្នុងព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» ទេព រិន្ទដារ៉ូ ថ្លែងការរំភើបទៅកាន់អ្នកគាំទ្រ

បានផុស

នៅ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កាលពី​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ ២០២២ បាន​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ «រាត្រី​ចងចាំ» ក្នុង​ឆ្នាំ ២០២២ ដែល​ធ្វើឡើង​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្ត​សៀមរាប​អង្គរ ដោយ​បញ្ចប់​ទៅ​ដោយ​រលូន​ជាមួយ​ទស្សនីយភាព​សប្បាយ​រីករាយ មាន​អ្នកចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ចាប់អារម្មណ៍​មក​មើល​តារា​សម្ដែង​ជើងចាស់​ល្បី​ឈ្មោះ​សាង​ប្រជាប្រិយភាព​យូរ​ឆ្នាំ​ក្នុង​វិថី​សិល្បៈ​គឺ លោក ទេព រិន្ទ​ដា​រ៉ូ ដែល​ក្តាប់​បាន​តំណែង​តួអង្គ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី ៧ នា​ព្រឹត្តិការណ៍​វប្បធម៌ «រាត្រី​ចងចាំ​» នោះ​វិញ លោក​ក៏បាន​បង្ហាញ​ក្តី​រំភើប​ទៅកាន់​អ្នក​គាំទ្រ និង​មហាជន​ទូទាំង​ប្រទេស​ដែល​គាំទ្រ​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​អស្ចារ្យ​នេះ។

ជាក់ស្ដែង​ក្រោយ​បញ្ចប់​ការ​សម្ដែង លោក ទេព រិន្ទ​ដា​រ៉ូ បាន​បង្ហាញ​អារម្មណ៍​ដូច្នេះ​ថា «សម្ដែង​ចប់​ហើយ “រាត្រី​ចងចាំ” នៅមុខ​ប្រាសាទអង្គរវត្ត។ សូម​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ​ក្រុមការងារ​គ្រប់​ផ្នែក លោក​គ្រូ អ្នកគ្រូ សិល្បករ សិល្ប​ការិនី​ទាំងអស់ ជា​ពិសេស​ប្រិយមិត្ត​ទស្សនិកជន​ទាំងអស់​ដែល​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង ធ្វើ​ឲ្យ​កម្មវិធី​នេះ​បញ្ចប់​ដោយ​ជោគជ័យ​»។

ប្រាកដ​ណាស់​ព្រឹត្តិការណ៍​វប្បធម៌ «រាត្រី​ចងចាំ» ក្នុង​ឆ្នាំ ២០២២ នេះ រៀបចំ​ឡើង​ដើម្បី​ចូល​អបអរ​ខួប​អនុស្សាវរីយ៍ ៣០ ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​តំបន់​អង្គរ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​លើ​ទឹកដី​អង្គរ​ខេត្ត​សៀមរាប។

ក្នុង​ការ​អបអរ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ដែរ ក៏​មាន​ការ​ចូលរួម​សម្ដែង​ដោយ​សិល្បករ-សិល្ប​ការិនី​ល្បីៗ​ជិត ៣០០ នាក់ បង្ហាញ​ទស្សនីយភាព​ដូចជា, ការ​សម្ដែង​របាំ​បុរាណ ,ល្ខោន​ស្រមោល​ស្បែក​ធំ ,​ល្ខោនខោល​,គុន​ល្បុក្កតោ នា​បរិវេណ​ខាងកើត​ប្រាសាទ​អង្គរវត្ត៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម