Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែង ស៊ីនឌី នៅពីក្រោយភាពស្រស់ស្អាតសិល្បករក្នុងឈុតបុរាណខ្មែច្នៃមកសម័យបច្ចុប្បន្ន ព្រឹត្តិការណ៍រាត្រីចងចាំ

បានផុស

នៅ

សិល្បករ​ជា​ច្រើន​ដួង បាន​បង្ហាញ​ខ្លួន​ជា​មួយ​ឈុត​សំលៀកបំពាក់​បុរាណប្រពៃណី​ខ្មែរ​ច្នៃ​មក​សម័យ​បច្ចុប្បន្ន​យ៉ាង​ស្រស់​ស្អាត​ក្នុង​ព្រឹត្តិការណ៍ ”រាត្រី​ចងចាំ លើក​ទី៤ ឆ្នាំ​២០២៣“ រៀប​ចំ​នៅ​បរិវេណ​ព្រះលាន​ជល់​ដំរី ខេត្ត​សៀមរាប កាល​ពីកន្លង​ទៅ​ រំលេចនូវឈុតសំលៀកបំពាក់ របស់​ខ្មែរ​នីមួយៗ​មើល​ទៅ​ពិត​ជា​ទាក់​ទាញ ហើយ​សាក​សម​ជា​មួយ​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​​ក្នុង​ព្រឹត្តិការណ៍ ”រាត្រី​ចងចាំ លើក​ទី៤ ឆ្នាំ​២០២៣“ គឺ​បាន​​ឆ្លុះ​បញ្ចាំង​ពី​ភាព​​ស្រស់​ស្អាត​របស់​ឈុត​បុរាណ​របស់​ខ្មែរ​ច្នៃ​ រចនា​សម័យ​បច្ចុប្បន្ន បន្ត​មក​ដល់​កូន​ចៅ​បច្ចុប្បន្ន និង​​តទៅ​ជំនាន់​ក្រោយ។ ​មហា​ព្រឹត្តិការណ៍​នេះ ត្រូវបាន​រៀប​ចំ​ឡើង​ដោយ​ក្រសួង វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្នុង​គោល​បំណង បំផុស​ស្មារតី​ដល់​កុលបុត្រ កុលធីតា​ខ្មែរ​គ្រប់​រូប​ឲ្យ​ចង​ចាំ​ពី​អត្តសញ្ញាណ​ជាតិ និង​អបអរសាទរ​ខួប ៣១ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​តំបន់រមណីយដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

ជា​មួយ​គ្នា​នេះ ចំពោះ​ការ​រំលេច​ឡើង​នូវ​ផ្ទាំង​ទស្សនីយភាព​ជា​ច្រើន​របស់​សិល្បៈ​ករ​-ការិនី ជា​ច្រើន​ដួង​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ មហាជនដឹងទេថា តើ​អ្នក​ណា​​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឈុត​បុរាណ​របស់​ខ្មែរ​​ច្នៃ​មក​សម័យ​បច្ចុប្បន្ន​នូវ​ព្រឹត្តិការណ៍ ”រាត្រី​ចង​ចាំ​លើក​ទី៤ ឆ្នាំ២០២៣”?

ពិត​ណាស់ មហាជន​ពិត​ជា​បាន​ស្គាល់​តារា​សម្ដែង​លោក ​ស៊ីនឌី ដែល​ជា​ម្ចាស់​ហាង សំអាង​ការ​ស៊ីនឌី។ ជាក់ស្ដែង ​ម្ចាស់​សំអាង​ការ​រូប​នេះ​ហើយ​ដែល​ជា​អ្នក​ដឹក​នាំ រៀបចំ និង​សម្រិតសម្រាំង​នូវ​​​ឈុត​សំលៀកបំពាក់​បុរាណ​របស់​​ខ្មែរ​ច្នៃ​មក​សម័យ​បច្ចុប្បន្ន​គ្រង​នៅ​លើ​ដង​ខ្លួន​តារា​ប្រុស​ស្រី​ជា​ច្រើន​ដួង​បង្អួត​បង្ហាញ​សម្រស់​ក្នុង​រាត្រី​ ព្រឹត្តិការណ៍ ”រាត្រី​ចង​ចាំ​លើក​ទី៤ ឆ្នាំ២០២៣” ដែល​មើល​ទៅ​ពិត​ជា​លេច​ត្រដែត និង​ទាក់ទាញ​បំផុត​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ។

ទន្ទឹម​នេះ លោក ស៊ីនឌី បាន​លើក​ឡើង​ដែរ​ថា លោក​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ដែល​បាន​ធ្វើ​ការ​ជា​មួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​កម្មវិធី​ថ្នាក់​ជាតិ​ដ៏​ធំ​នេះ ព្រោះ​លោក​ក៏ជា​អ្នក​ស្រលាញ់​នូវ​ឈុត​បុរាណ​ខ្មែរ​ច្នៃ​មក​បច្ចុប្បន្ន ម្យ៉ាង​វិញ​ទៀត លោក​អាច​ចូល​រួម​អភិរក្ស​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ ក៏​ដូច​ជា​បំផុស​ឲ្យ​យុវជន​យើង​ចងចាំ និង​ជួយ​ថែរក្សា ហេតុ​នេះ​ហើយ​ លោក​បាន​ធ្វើ​ការ​មួយ​នេះដោយ​រីករាយ​បំផុត បើ​ទោះ​ជា​មាន​ការ​ហត់​នឿយ យ៉ាង​ណា​ក៏​មិន​ធុញទ្រាន់​ដែរ គឺ​មាន​តែ​កម្លាំង​ចិត្ត ព្រោះ​ធ្វើ​ការ​ដោយ​បេះដូង។

តារា​សម្ដែង​រូប​នេះ​បន្ថែម​ថា «សំអាង​ការស៊ីនឌី» របស់ លោក មាន​ឈុត​បុរាណ​ខ្មែរ​ជា​ច្រើន​ឈុត​ ទាំង​នៅ​ក្នុង​សម័យកាល និង​ច្នៃ​មក​សម័យ​បច្ចុប្បន្ន និង​គ្រឿងអលង្ការ​បុរាណ​ចម្រុះ ព្រោះ​ការ​ដែល​លោក​បាន​បើក​ «សម្អាង​ការ​ស៊ីនឌី» នេះ​ឡើង ដោយ​សារ​ តែ​លោក​ស្រលាញ់​សំលៀកបំពាក់​បុរាណ​របស់​ខ្មែរ និង​ចង់​ឲ្យ​កូន​ខ្មែរ​ចេះ ស្រលាញ់ សំលៀកបំពាក់​ខ្មែរ​ដូច​លោក​ដែរ។

លោក ស៊ីនឌី បន្ថែម​ថា សិល្បករ​ដែល​គ្រង​ឈុត​បុរាណ​ខ្មែរច្នៃ​មក​បច្ចុប្បន្ន​ទាំង​អស់​ក្នុង​ព្រឹត្តិការណ៍ ”រាត្រី​ចងចាំ លើកទី៤ ឆ្នាំ២០២៣“ នោះ​ពិត​ជា​លើក​សម្រស់​ពួក​គាត់​កាន់​តែ​ស្រស់​ស្អាត​បំផុត ​សាកសម​ជា​មួយ​កម្មវិធី​ដ៏​អស្ចារ្យ​នោះ​ខ្លាំង​ណាស់​។ លោក​ថា នៅ​ពេល​តារា​ម៉ូដែល​របស់​ខ្មែរ​គ្រង​ឈុត​ប្រពៃណី​ខ្មែរ​បែប​នេះ ​គឺ​ស្អាត​បែប​ខ្មែរ ហើយ​បរទេស​គេ​បាន​ឃើញ ​គេ​សរសើរ​គ្រប់គ្នា​ថា ខ្មែរ​អស្ចារ្យ ហេតុ​នេះ​លោក​គាំទ្រ​ចំពោះ​ការ​ដែល​ក្រសួង វប្បធម៌​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​ក៏​ដូច​ជា​បន្ត​ធ្វើ​កម្មវិធី​បែប​នេះ​ឲ្យ​បាន​ជា​ញឹកញាប់​ថែម​ទៀត ដើម្បី​ជា​ការ​ដឹង​គុណ​ដល់​បុព្វបុរស​ខ្មែរ​ដែល​កសាង​ប្រសាទ​អង្គរវត្ត​ ក៏​ដូច​ជា​បំផុស​​សំលៀកបំពាក់​បុរាណ​ខ្មែរ​ច្នៃ​មក​បច្ចុប្បន្ន​នេះ​ ឲ្យ​បាន​ច្រើន​បន្ត​ទៅ ដល់​​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ទស្សនា។

លោក​ ស៊ីនឌី សង្កត់​ថា «​សូម​ឲ្យ​កូន​ខ្មែរ​គ្រប់​រូប​ស្រលាញ់​អ្វី​ដែល​ខ្មែរ​មាន​​ និង​ចូលរួម​អភិរក្ស​ទាំង​ប្រាសាទ​ខ្មែរ និង​ឈុត​សំលៀកបំពាក់​បុរាណ​ខ្មែរ ទាំង​អស់​គ្នា​ឲ្យ​បាន​គង់វង្ស​តទៅ»​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម