កីឡា
រឿងពិសេស ៥ របស់ បារាំង ធ្វើបានក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup កាលពីយប់មិញ
ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រជើងឯកពិភពលោក ឆ្នាំ ២០២២ នៅប្រទេសកាតា បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិម៉ារ៉ុក ដោយលទ្ធផល ២-០ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Al Bayt Stadium។

២ គ្រាប់របស់បារាំង រកបានដោយកីឡាករ Hernandez នៅនាទីទី ៥ និង ១ គ្រាប់ទៀត រកបានដោយកីឡាករ Kolo Muani នៅនាទី ៧៩ ជ័យជម្នះនេះបានបន្សល់ទុកឲ្យបារាំង ចារនូវកំណត់ត្រា ៥ ដែលគួរឲ្យសរសើរ ៖
-បារាំង គឺជាប្រទេសដំបូងគេដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ World Cup ២ ឆ្នាំជាប់ៗគ្នា ចាប់តាំងពីប្រទេសប្រេស៊ីល ក្នុងឆ្នាំ ២០០២ និងជាប្រទេសអឺរ៉ុបដំបូងគេដែលបានធ្វើដូច្នេះចាប់តាំងពីប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ ១៩៩០។
-បារាំង បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup ជាលើកទី ៤ ហើយ គិតចាប់តាំងពីឆ្នាំ ១៩៩៨ (១៩៩៨, ២០០៦, ២០១៨, ២០២២)។ នេះគឺច្រើនជាងជាតិសាសន៍ដទៃពីរដងក្នុងសម័យនេះ។
-គ្រូបារាំង លោក Didier Deschamps គឺជាអ្នកចាត់ការទី ៤ ដែលដឹកនាំប្រទេសមួយទៅវគ្គផ្ដាច់ព្រ័ត្រ World Cup បន្ទាប់ពី Vittorio Pozzo ជាមួយអ៊ីតាលី (១៩៣៤, ១៩៣៨), Carlos Bilardo ជាមួយអាហ្សង់ទីន (១៩៨៦, ១៩៩០) និង Franz Beckenbauer ជាមួយអាល្លឺម៉ង់ (១៩៨៦, ១៩៩០)។
-បារាំង បានឈ្នះការប្រកួតវគ្គជម្រុះចាញ់ធ្លាក់ World Cup ទាំង ៧ លើករបស់ពួកគេចាប់តាំងពីការប្រកួតចាប់ផ្ដើមឆ្នាំ ២០១៨។ នៅក្នុងប្រវត្តិសាស្ត្រ World Cup មានតែប្រេស៊ីល ទេ ធ្វើបានពីឆ្នាំ ១៩៥៨ ដល់ឆ្នាំ ១៩៧០ (ប្រាំបួនដង) ដែលមិនធ្លាប់មានជ័យជម្នះយូរជាងនេះក្នុងការប្រកួតជម្រុះចាញ់ធ្លាក់នៅវគ្គផ្ដាច់ព្រ័ត្រ។
-Randal Kolo Muani ស៊ុតបញ្ចូលទីក្រោយប្ដូរចូលបាន ៤៤ វិនាទី – នេះគឺជាគ្រាប់បាល់លឿនបំផុតទី ៣ ដែលមិនធ្លាប់រកបានដោយកីឡាករបម្រុងក្នុងការប្រកួត World Cup បន្ទាប់ពី Ebbe Sand សម្រាប់ដាណឺម៉ាក ពេលប៉ះ នីហ្សេរីយ៉ា ក្នុងវគ្គ ១៦ ក្រុម (ប្រើពេល ២៦ វិនាទី) ឆ្នាំ ១៩៩៨។ និង Richard Morales ពេលអុរ៉ាហ្គាយ ប៉ះ សេណេហ្គាល់ ក្នុងវគ្គចែកពូល ឆ្នាំ ២០០២ (ប្រើពេល ១៦ វិនាទី)។

បញ្ជាក់ថា លទ្ធផលនេះ បារាំង ឡើងទៅវគ្គផ្ដាច់ព្រ័ត្រជួប អាហ្សង់ទីន នៅថ្ងៃអាទិត្យ ខណៈ ម៉ារ៉ុក ជួប ក្រូអាត ដើម្បីចំណាត់ថ្នាក់លេខ ៣ នាថ្ងៃសៅរ៍៕
ប្រភព ៖ Skysports
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


