ជីវិតកម្សាន្ដ
បងប្រុសចែកឋាន ១ ឆ្នាំ! នាង ប្រាក់គន្ធា រម្លឹកអនុស្សាវរីយ៍សល់តែរូបភាព និងស្នាមញញឹម
គិតមកទល់ពេលនេះ តារាចម្រៀងវ័យក្មេងលោក នាង ប្រាក់សុគន្ធ បានចែកឋានទៅមានរយៈពេល ១ ឆ្នាំមកហើយ ខណៈជារឿយៗគេតែងឃើញតារាចម្រៀងស្រីដែលជាប្អូនស្រីបង្កើត គឺ កញ្ញា នាង ប្រាក់គន្ធា បានបង្ហាញការនឹកស្រណោះដល់បងប្រុសផងនោះ។

ជាក់ស្ដែងបន្ទាប់ពីលោក ប្រាក់សុគន្ធ ទទួលមរណភាពដែលមានរយៈពេល ១ ឆ្នាំកន្លងមកនេះ ក៏ស្រាប់តែតារាចម្រៀងស្រីវ័យក្មេងកញ្ញា នាង ប្រាក់គន្ធា បានទម្លាយរូបភាព និងវីដេអូអនុស្សាវរីយ៍ជាច្រើនជាមួយបងប្រុសរបស់ខ្លួនគ្រាដែលនៅមានជីវិត។ កញ្ញា នាង ប្រាក់គន្ធា បានរៀបរាប់ខ្លឹមសារថា សល់តែរូបភាព និងស្នាមញញឹមដ៏ស្រស់ស្អាតទេបងប្រុសប្អូនអើយ…..។

តារាចម្រៀងកញ្ញា ប្រាក់គន្ធា បានបញ្ជាក់បន្ថែមថា មួយឆ្នាំហើយដែលបងចាកចេញ ពួកយើងមិនដែលភ្លេចបងសូម្បី ១ នាទី។ ជាមួយគ្នា នៃការបង្ហោះសាររបស់តារាចម្រៀង នាង ប្រាក់គន្ធា ខាងលើនេះដែរ គេឃើញមានការលើកទឹកចិត្តជាច្រើនពីមហាជន និងអ្នកគាំទ្រ ខណៈមានខ្លះលើកឡើងថា ចំពោះបងឲ្យតែបានឃើញរូបថតប្អូនហេតុអ្វីបានបងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនរហូតអញ្ចឹង ទាល់តែអ្នកធ្លាប់បាត់បង់មនុស្សជាទីស្រលាញ់ទើបបានយល់ច្បាស់។

គួររម្លឹកថា តារាចម្រៀងវ័យក្មេង នាង ប្រាក់សុគន្ធ បានជួបនូវគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ក្រោយចេញពីច្រៀងនៅហាងសាច់អាំងហេងៗ ២ ក្បែរច្រមុះជ្រូកស្ទឹងមានជ័យ បណ្ដាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


