ជីវិតកម្សាន្ដ
សម្រស់ Ice Preechaya មុននិងក្រោយការញៀនកែសម្ផស្ស
តួឯកស្រីក្នុងរឿង ”I fine thank you love you” តារាសម្ដែង Ice Preechaya បច្ចុប្បន្នកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ខណៈរូបសម្រស់ក៏កាន់តែស្អាត ខុសកាលទើបចូលសិល្បៈដំបូង។


នៅក្នុងអាជីពសិល្បៈ Ice Preechaya ត្រូវបានទស្សនិកជនចាត់ទុក និងលើកមកនិយាយជារឿយៗថា ជាតារាសម្ដែងមួយរូបដែលប្រែមុខមាត់គ្រប់ពេល ហើយក៏មិនដូចពេលនាងទើបចូលឧស្សាហកម្មនេះលើកដំបូងដែរ។ ជាក់ស្ដែងគេនៅចាំបានថា នាងចូលសម្ដែងដំបូងក្នុងរឿងដ៏ល្បី “ATM Errak Erre” ប៉ុន្តែអំឡុងពេលនោះ នាងមិនទាន់កែមុខមាត់ច្បាស់ដូចឥលូវឡើយ។ ក្រោយមក Ice ស្រាប់តែផ្លាស់ប្ដូរមុខមាត់ថ្មី រហូតអ្នកគាំទ្រជាច្រើនសឹងតែចំណាំនាងមិនបាន។

ជាមួយនឹងការផ្លាស់ប្ដូរមុខមាត់ នាងក៏ទទួលបានមតិរិះគន់និងសរសើរព្រមៗគ្នា រហូតធ្វើឲ្យ Ice ចេញមុខមកបញ្ចាក់និងបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួនថាមានរបស់ល្អចង់មកប្រាប់ថា “ខ្ញុំបានចាក់ពណ៌បបូរមាត់, កែទម្រង់ចិញ្ចើម, សាក់ចិញ្ចើម,ចាក់មុខ, បាញ់ឡាស៊ែរ, វីតាមីន និងរបស់ផ្សេងៗរាប់ម៉ឺនមុខទៀតដើម្បីឲ្យស្បែកតឹងណែន ដើម្បីកាត់បន្ថយស្នាមជ្រួញ”។

បន្ថែមពីនេះ តារាសម្ដែង Ice Preechaya ក៏ធ្លាប់បានចេញមុខមកនិយាយថា នាងទើបតែលើកខ្ទង់ច្រមុះបន្ថែមទៀត។ ដោយសារតែច្រមុះដើមដែលធ្លាប់កែគឺមានបញ្ហា នាងក៏បាននិយាយដែរថា ការបញ្ចេញមតិអាក្រក់មានឥទ្ធិពលអវិជ្ជមានលើស្ថានភាពចិត្ត និងអារម្មណ៍របស់មនុស្សម្នាក់។ ចំណែកអ្នកមិនពេញចិត្តនាង សុំកុំមើលនាងអី! នាងក៏បាននិយាយបន្ថែមទៀតថា មនុស្សមិនដូចគ្នាទៀតទេ ប្រសិនបើការវះកាត់ពេញចិត្តនាងក៏មិនទៅថែមថយទៀត នាំតែចំណាយលុយដែរ។ ម្យ៉ាងទៀត នេះជាលុយរបស់នាង ហើយនាងមិនបានធ្វើលើមុខអ្នកណាឡើយ។ នាងធ្វើលើមុខខ្លួកឯង ហើយគិតថាស្អាត សម្រាប់អ្នកគិតថាមិនស្អាត នោះជាបញ្ហារបស់គាត់វិញទេ៕






ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ice Preechaya ចេញមុខបកស្រាយពីមូលហេតុនាងញៀននឹងការកែសម្ផស្សខ្លាំង
ចុចអាន៖អ្នកលេងអ៊ីនធឺណិតបញ្ចេញមតិព្រោងព្រាត ក្រោយ Kwan ថា នាងស្អាតបែបធម្មជាតិ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


