ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណិតបញ្ចេញមតិព្រោងព្រាត ក្រោយ Kwan ថា នាងស្អាតបែបធម្មជាតិ
តារាសម្ដែងរូបស្រស់ Kwan Usamanee បានបញ្ចេញសម្រស់តាមរយៈកិច្ចសម្ភាសន៍ថា នាងអត់បានចាក់ Filler ឬ Botox ឲ្យមុខតឹងណែននោះទេ ហើយសម្រស់ដែលឃើញសព្វដងគឺធម្មជាតិទាំងអស់។

បន្ទាប់ពីការសម្ភាសន៍នេះត្រូវបានចេញផ្សាយលើទំព័រហ្វេសប៊ុក Jay Moy 108 បានបង្ហោះបទសម្ភាសន៍ខ្លីមួយ ដោយមានតារារូបនេះនិយាយថា នាងស្អាតតាមធម្មជាតិ គ្មាន Filler និង Botox តឹងណែនដោយធម្មជាតិ មិនបានធ្វើអ្វីសោះ ហើយគ្រប់យ៉ាងគឺឪពុកម្ដាយជាអ្នកប្រគល់ឲ្យទាំងអស់។ ម៉្យាងទៀត សម្រស់នេះបានមកពីសរីរាង្គ ថែរក្សាខ្លួននិងចូលគេងឲ្យបានឆាប់ បរិភោគអាហារដែលមានជីវជាតិ ជ្រើសរើសប្រើជាថ្នាំចេញពីពេទ្យ ព្រមទាំងហាត់ប្រាណនិងហាត់យូហ្គាផងដែរ។

ក្រោយមកមានអ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិ ដំបូងយើងគិតថាការចាក់ ប៉ុន្តែនៅពេលមានមតិមួយនិយាយថា នាងលាបបបូរមាត់ហួសពីមាត់ទើបធ្វើឲ្យមាត់ធំដូចចាក់។ ដូចក្នុងរូបភាពនេះ អ្នកពិតជាអាចមើលឃើញគែមមាត់របស់នាង។ តាមពិតសម្រស់ធម្មជាតិពិតៗគ្រាន់តែជាការតុបតែងកាយរេបស់នាងនិងការមើលថែខ្លួនពីខាងក្នុងប៉ុណ្ណោះ។ ជាមួយគ្នានោះដែរ មានអ្នកបញ្ចេញមតិបន្ថែមទៀតថា មុខដើមគឺនាងស្អាតហើយ។ ប៉ុន្តែនៅពេលអ្នកកាន់តែចាស់ ត្រូវនឹងសរីរាង្គពេកទើបប្លែក។ ធ្លាប់ឃើញមុខស្រស់ក្នុងការ Live ពិតជាស្អាតពិតមែន៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Kwan ថា សម្រស់នាងគឺធម្មជាតិ មិនបានចាក់ Filler ឬ Botox បំពេញលើមុខឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


