ព័ត៌មានអន្ដរជាតិ
ទីបំផុត អតីតអនុប្រធានសភាអឺរ៉ុប Eva Kaili សារភាពរឿងពុករលួយធ្វើម្ចាស់ផ្ទះ World Cup នៅកាតា
លោកស្រី Eva Kaili សមាជិកសភាក្រិក និងជាអតីតអនុប្រធានសភាសហភាពអឺរ៉ុប បានប្រាប់អ្នកស៊ើបអង្កេតប៊ែលហ្ស៊ិកថា លោកស្រីបានប្រគល់ភារកិច្ចឲ្យឪពុករបស់លោកស្រី លាក់កាបូបដែលផ្ទុកទៅដោយលុយ អំឡុងពេលប៉ូលិសបង្រ្កាបលើគម្រោងសូកប៉ាន់ធ្វើម្ចាស់ផ្ទះ World Cup របស់កាតា ។

បើយោងតាមកាសែត La Repubblica របស់អ៊ីតាលី និងសារព័ត៌មាន Le Soir របស់ប៊ែលហ្ស៊ិកបានរាយការណ៍កាលពីថ្ងៃអង្គារថា លោកស្រី Kaili បានសារភាពបែបនេះនៅយប់នៃការវាយឆ្មក់របស់ប៉ូលិសលើផ្ទះល្វែងរបស់លោកស្រីកាលពីថ្ងៃទី៩ ខែធ្នូ ហើយលោកស្រីបានឪពុករបស់លោកស្រីឲ្យយកវ៉ាលិសដាក់លុយនោះចេញផ្ទះផងដែរ ។
លោកស្រី Kaili បាននិយាយថា បន្ទាប់មកលោកស្រីបានប្រាប់សមាជិកសភាអឺរ៉ុប ២ នាក់ផ្សេងទៀតអំពីប្រតិបត្តិការរបស់ប៉ូលិស បន្ទាប់ពីឪពុករបស់លោកស្រីត្រូវបានចាប់ខ្លួន នៅពេលដែលចាកចេញពីសណ្ឋាគារក្បែរនោះ ជាមួយនឹងប្រាក់ជាច្រើនរយពាន់អឺរ៉ូ ។

គម្រោងនេះពាក់ព័ន្ធនឹងមន្ត្រីកាតាដែលចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់សមាជិកសភាសហភាពអឺរ៉ុបជាថ្នូរនឹងឥទ្ធិពលនៃការបញ្ចុះបញ្ចូលនៅទីក្រុងព្រុចសែល ខណៈសារព័ត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុនថា ស្វាមីរបស់លោកស្រី Kaili ដែលជាជនជាតិអ៊ីតាលីឈ្មោះ Francesco Giorgi បានសារភាពរួចហើយថា បានគ្រប់គ្រងសាច់ប្រាក់នេះ ហើយក៏បានដាក់ឈ្មោះអតីតមេរបស់គាត់គឺលោក Pier Antonio Panzeri ដែលជាអតីតសមាជិកសភាអឺរ៉ុប ជាអ្នកដឹកនាំការប្រកួតប្រជែងនេះផងដែរ ។
ទាំងលោកស្រី Kaili, លោក Giorgi, លោក Panzeri និងបុគ្គលម្នាក់ទៀតដែលមិនបញ្ចេញឈ្មោះត្រូវបានចោទប្រកាន់ពីបទ “ចូលរួមក្នុងអង្គការឧក្រិដ្ឋកម្ម ការលាងលុយកខ្វក់ និងអំពើពុករលួយ” ខណៈភរិយា និងកូនស្រីរបស់លោក Panzeri បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការចាប់ខ្លួននៅក្នុងប្រទេសអ៊ីតាលី ហើយត្រូវបានគេជឿថាបានចូលរួមក្នុងរឿងអាស្រូវនេះដោយការដោះដូរសាច់ប្រាក់ និងអំណោយមួយចំនួន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រទេសកាតាបានបដិសេធការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយដែលត្រូវបានស៊ើបអង្កេតដោយអាជ្ញាធរប៊ែលហ្ស៊ិក ជុំវិញការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ដែលប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ និងថែមទាំងបានព្រមានថា នឹងជះឥទ្ធិពលអវិជ្ជមានដល់កិច្ចសហប្រតិបត្តិការសន្តិសុខ និងការពិភាក្សាស្តីពីសន្តិសុខថាមពលពិភពលោកផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ កាតា បញ្ជាក់ជាថ្មីដល់សភាអឺរ៉ុប រឿងពុករលួយធ្វើម្ចាស់ផ្ទះ World Cup
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


