ព័ត៌មានជាតិ
ចង់ចាប់ជំនាញគណនេយ្យ គួរស្វែងយល់ព័ត៌មានសំខាន់ទាំងនេះ
ជំនាញគណនេយ្យ ជាជំនាញដ៏មានសក្តានុពលមួយក្នុងចំណោមជំនាញដែលកំពុងបណ្តុះបណ្តាលនៅមហាវិទ្យាល័យ។ សិស្ស-និស្សិត ចាប់យកជំនាញនេះ ត្រូវសិក្សាទៅលើជំនាញសំខាន់ៗ ដូចជា គណនេយ្យទាំងកម្រិតមូលដ្ឋាន និងកម្រិតខ្ពស់ ច្បាប់ពាណិជ្ជកម្ម ច្បាប់ពន្ធដារ ស្តង់ដារគណនេយ្យជាតិ និងអន្តរជាតិ ធនាគារ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាដើម។

សិស្ស-និស្សិត ដែលសិក្សាច្បាស់លាស់ លើជំនាញគណនេយ្យ ក្រោយបញ្ចប់ការសិក្សារយៈពេល ៤ឆ្នាំ នឹងទទួលបានចំណេះដឹងដូចជា៖
- យល់ដឹងពីមូលដ្ឋានគណនេយ្យ ពន្ធ និងសវនកម្ម
- យល់ពីរបៀបបិទបញ្ជី រាយការណ៍ បង់ពន្ធ និងការធ្វើសវនកម្ម
- ចំណេះដឹងទូទៅអំពីទ្រឹស្ដីហិរញ្ញវត្ថុ ធនាគារ សេដ្ឋកិច្ច ទីផ្សារមូលបត្រ ការវិភាគហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម ស្តង់ដារគណនេយ្យ ធ្វើរបាយការណ៍គណនេយ្យ និងរបាយការណ៍សវនកម្ម។
ការងារដែលពាក់ព័ន្ធជំនាញគណនេយ្យមានដូចជា៖
-គណនេយ្យករ
-មន្ត្រីទទួលបន្ទុកកិច្ចការប្រាក់ខែ
-បេឡាករ
-ហេរញ្ញិក
-អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ
-មន្ត្រីហិរញ្ញវត្ថុ
-អ្នកកាន់សន្និធិ
-អ្នករៀបចំជម្រះបញ្ជីពន្ធដា
-អ្នកវិភាគហិរញ្ញវត្ថុ
-អ្នកគ្រប់គ្រងហិរញ្ញវត្ថុ
-ការងារតាមបណ្ដាអង្គការមិនមែនរដ្ឋាភិបាល

ស្របតាមជំនាញខាងលើ និស្សិតស្រីឈ្មោះ ម៉ៃ សុវណ្ណី ដែលកំពុងសិក្សាជំនាញគណនេយ្យនៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យបានឱ្យ«កម្ពុជាថ្មី»ដឹងពីការសម្រេចចិត្តជ្រើសរើសជំនាញគណនេយ្យ ដោយសារការស្រលាញ់ចូលចិត្ត។ កញ្ញាយល់ឃើញថា ការសិក្សាជំនាញគណនេយ្យអាចឱ្យកញ្ញាទទួលបានចំណេះដឹងថ្មីៗបន្ថែម ដែលមិនធ្លាប់ដឹងពីមុនមក ពិសេសគឺយល់ច្បាស់ពីចំណូលចំណាយប្រចាំថ្ងៃ។

កញ្ញា វណ្ណី បានបន្ថែមថា «ខ្ញុំបានសម្លឹងមើលឃើញថា សិស្សច្បងមុនៗដែលបានបញ្ចប់ជំនាញគណនេយ្យទទួលបានការងារល្អ ហើយអ្នកមួយចំនួនរហូតមានសមត្ថភាពបើកហាង បើកក្រុមហ៊ុនផ្ទាល់ខ្លួនបានដោយជោគជ័យ»។

និស្សិតគណនេយ្យរូបនេះក៏សង្ឃឹមថា ក្រោយពេលបញ្ចប់ការសិក្សាជំនាញគណនេយ្យ កញ្ញានឹងអាចមានចំណេះជំនាញគ្រប់គ្រាន់ អាចក្លាយទៅជាគណនេយ្យករមួយរូប ឬអាចធ្វើការពាក់ព័ន្ធជំនាញដែលសិក្សា៕
ដោយ៖ ថារី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ