ព័ត៌មានជាតិ
បង្ហើបតម្លៃសិក្សាជំនាញសុខាភិបាល នៅសាលាពេទ្យដ៏ល្បីនៅភ្នំពេញ
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឬច្រើនគេហៅថាសាលាក្រហម គឺជាគ្រឹះស្ថានឧត្ដមសិក្សាផ្នែកសុខាភិបាល ឈានមុខគេមួយនៅក្នុងរាជធានីភ្នំពេញ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៤៦។


សាលាពេទ្យដ៏ល្បីដែលជាទីប្រាថ្នាសម្រាប់អ្នកចង់សិក្សាជំនាញពេទ្យ ថ្មីៗនេះបានបង្ហាញពីតម្លៃសិក្សាសម្រាប់និស្សិតដែលត្រូវចូលរៀនឆ្នាំទីមួយសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។
ក. ចំពោះថ្នាក់បណ្តុះបណ្តាលទាំង ៣ ជំនាញ៖
-ថ្នាក់វេជ្ជបណ្ឌិតទូទៅ (សិក្សារយៈពេល ៨ ឆ្នាំ) តម្លៃសិក្សា ១ ៦៥០ ដុល្លារ
-ថ្នាក់ទន្តបណ្ឌិត (សិក្សារយៈពេល ៧ ឆ្នាំ) តម្លៃសិក្សា ១ ៦៥០ ដុល្លារ
-ថ្នាក់បរិញ្ញាបត្រឱសថសាស្ត្រ (សិក្សារយៈពេល ៥ ឆ្នាំ) តម្លៃសិក្សា ១ ៦៥០ ដុល្លារ
ខ. ចំពោះថ្នាក់បរិញ្ញាបត្រ រយៈពេលសិក្សា ៤ឆ្នាំ៖
-ថ្នាក់បរិញ្ញាបត្រសុខភាពសាធារណៈ តម្លៃ ១ ៣០០ ដុល្លារ
-ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក តម្លៃ ១ ៣០០ ដុល្លារ
-ថ្នាក់បរិញ្ញាបត្រឆ្មប តម្លៃសិក្សា ១ ៣០០ ដុល្លារ
-ថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា តម្លៃសិក្សា ១ ៣០០ ដុល្លារ
គ. ថ្នាក់បរិញ្ញាបត្របន្តពីបរិញ្ញាបត្ររងមានរយៈពេលសិក្សា ១ ឆ្នាំ
-ថ្នាក់បរិញ្ញាបត្របន្តពីបរិញ្ញាបត្ររង តម្លៃសិក្សា ១ ៣០០ ដុល្លារ
ឃ. ចំពោះថ្នាក់បរិញ្ញាបត្ររង មានរយៈពេលសិក្សា ៣ ឆ្នាំ៖
-ថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក តម្លៃ ១ ០០០ ដុល្លារ
-ថ្នាក់បរិញ្ញាបត្ររងឆ្មប ថ្នាក់បរិញ្ញាបត្ររងមន្ទីរពិសោធន៍ តម្លៃ ១ ០០០ ដុល្លារ
-ថ្នាក់បរិញ្ញាបត្ររងវិទ្យុសាស្ត តម្លៃ ១ ០០០ ដុល្លារ
-ថ្នាក់បរិញ្ញាបត្ររងព្យាបាលដោយចលនា តម្លៃ ១ ០០០ ដុល្លារ
-ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត តម្លៃ ១ ០០០ ដុល្លារ
ង. ចំពោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេលសិក្សា ២ ឆ្នាំ តម្លៃ ២ ០០០ ដុល្លារ សម្រាប់ ១ ឆ្នាំសិក្សា។
ច. ចំពោះថ្នាក់ឯកទេសមានរយៈពេលសិក្សាពី ៣ ឆ្នាំ ទៅ ៤ ឆ្នាំ អាស្រ័យតាមឯកទេសនីមួយៗ តម្លៃ ២ ២៥០ ដុល្លារ សម្រាប់ ១ ឆ្នាំសិក្សា៕
ដោយ៖ ថារី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


