ជីវិតកម្សាន្ដ
នាយ ចឺម មិនប្រកែកទេ បើជ្រុលជាប់ឈ្មោះជាព្រាននារីហើយនោះ
អ្នកគាំទ្របានដឹងហើយថា តារាចម្រៀងដែលត្រូវអ្នកគាំទ្រមួយចំនួនចាត់ទុកថាជាបុរសព្រាន គឺនាយ ចឺម កាលពីថ្មីៗនេះ បានប្រកាសដំណឹងយ៉ាងភ្ញាក់ផ្អើល ដោយបញ្ជាក់ថា អំឡុងពេល ២ ឆ្នាំទៀត ម្ដាយឲ្យរៀបការប្រពន្ធ។

ប៉ុន្តែក្រោយមកទៀត ក៏ស្រាប់តែទម្លាយរូបថត Pre -wedding ជាមួយនារីស្រស់ស្អាតម្នាក់ បង្កការភ្ញាក់ផ្អើលជាថ្មី។ កាលណោះរូបភាពដែលត្រូវបានតារាចម្រៀង នាយ ចឺម បង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននោះ មិនត្រឹមតែធ្វើឲ្យមានការចាប់អារម្មណ៍ទេ ក៏មានការលើកឡើងថា នាយ ចឺម ហាក់កំពុងបង្ហាញតម្រុយកាន់តែច្បាស់ពីរឿងរៀបការប្រពន្ធ ខណៈកន្លងមកតារាប្រុសរូបនេះបានបរាជ័យស្នេហាចំនួន ៤ ដងរួចមកហើយ។

ជុំវិញរឿងរ៉ាវខាងលើនេះ ក៏មានការរិះគន់ពីមហាជនថា នាយ ចឺម ជាតារាសម្បូរស្រីច្រើន ដែលមិនដឹងច្បាស់មួយណាឲ្យប្រាកដទេ។ ចំណែកខ្លះទៀតបាននិយាយស្រដៀងគ្នាថា នាយ ចឺម ជាព្រាននារីញ៉ែស្រីមិនរើសមុខឡើយ។ បន្ទាប់ពីការរិះគន់នេះ សាមីខ្លួននាយ ចឺម បានចេញមកទទួលស្គាល់ថា ជ្រុលគេនិយាយបែបនេះហើយ ក៏តាមនេះចុះ។

តារាចម្រៀងប្រុសសម្បូរមន្តស្នេហ៍ នាយ ចឺម បានបញ្ជាក់ឲ្យដឹងដោយខ្លីថា ស្អាតហើយសង្ហារអ៊ីចឹងតើបានជាជាប់ឈ្មោះថាព្រាន បើជ្រុលអ៊ីចឹង ក៏អ៊ីចឹង ទៅ។ ក្នុងនោះមានការលើកឡើងថា ព្រាននារីមធ្យម ងំព្រានខ្ទើយទៀត។ ឯខ្លះទៀតថា បើរឿងសង្ហាបងគិតថាធម្មតា តាមបងគិតមកពីប្អូនជាតារាទេទើបមានស្រីតោងច្រើន បើប្អូនមិនមែនតារាវិញ តើមានមនុស្សស្រីប៉ុន្មាននាក់មើលប្អូន។

គួរបញ្ជាក់ថា លោក សុខ មេសា ហៅនាយ ចឺម ដែលជាតារាចម្រៀងវ័យក្មេងសំឡេងបាន បើនិយាយពីរឿងស្នេហាគិតមកដល់ពេលនេះលោកបានឆ្លងកាត់ការបែកបាក់សង្សារចំនួន ៤ នាក់មកហើយ ដែលនារីទាំងនោះសុទ្ធសឹងតែស្រីស្អាតក្នុងចង្កោមសិល្បៈដូចគ្នា៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


