KPT+
ពេលមនុស្សស្រីលង់ចិត្តលើអ្នកណាម្នាក់…..
កុំភ្លេចថា មនុស្សស្រីមិនងាយដាក់ចិត្ត តែបើដាក់ហើយ ក៏មិនងាយឈប់ដែរ! ទំនាក់ទំនងរបស់នារីៗ តែងគិតពីសុភមង្គលជាងតណ្ហា ត្រង់នេះខុសពីមនុស្សប្រុស។

នៅពេលដែលនាងមានសេចក្តីស្នេហាក្នុងបេះដូង នាងស្អាតជាងមុនហើយរួសរាយ ។ ត្រង់ណេះងាយសម្គាល់បន្តិចហើយ ។ សម្រាប់ស្ត្រី គ្រប់វ័យ ស្នេហានិងអារម្មណ៍សុខុមាលភាពនាងមានជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់មានការរួមភេទ។
អ្នកដែលនិយាយថាស្រ្តីនឹងប្រុសមានចំណង់តណ្ហាដូចគ្នា គេមិនយល់ច្បាស់ពីមនុស្សស្រីទេ។ ស្ត្រីទាំងអស់ទោះបីជា នាងហាក់មានអារម្មណ៍ខ្លាំង នៅរាល់ពេលដែលមានលុយដើរ Shopping ទិញរបស់របរ តែអារម្មណ៍នោះ នៅតែមិនល្អស្មើនឹងបាននៅជិតដៃគូណាម្នាក់ ដែលសន្តោសនាង និយាយល្អៗ ឬធ្វើកាយវិកាយកចិត្តទុកដាក់ ដល់សុខទុក្ខនាង ឱ្យតម្លៃនាងឡើយ។

បើនាងរកឃើញមនុស្សប្រុសរបៀបនោះមែន នាងនិងចេញក្រឡាពិតរបស់មនុស្សស្រីមក គឺ ១/ ទន់ភ្លន់ ២ /អត់ធ្មត់ អភ័យ ៣/ ញញឹមសប្បាយចិត្តចងចាំសូម្បីតែអំពើល្អតូចតាច ៤ /នាងបង្កើ់តទស្សនៈខ្លួនឯងដែលព្រមទទួលយកទោះបីជាមនុស្សប្រុសនោះមានលុយតិចជាងនាង និងទី ៥/ នាងអាចមានអារម្មណ៍ថាស្កប់ស្កល់ ទំាងមិនបាច់ មានការរួមភេទ។
ជាទូទៅ មនុសស្រី ចង់ចំណាយពេលវេលា ជាមួយតែបុរសណាដែលមានចិត្តស្រលាញ់នាង ហើយនាងក៏ស្រលាញ់គេ គឺចង់ជួបជានិច្ច មិនថាពេលណាពេលសប្បាយ ឬឈឺថ្កាត់។
បើនាងមិនចង់ជួប ឬមិនខលទៅតាមអ្នក ច្បាស់ណាស់ នាងអត់ស្រលាញ់ទេ។

មនុស្សស្រីដល់ទៅ ៧២ ភាគរយ មិនធ្វើខ្លួនថោក ចំណាយពេលវេលានិងកម្លាំង ទៅលើបុរសដែលអត់ស្រលាញ់គេនោះទេ ត្រង់ណេះបញ្ជាក់ថា (កុនថៃកុហក ឬមួយអាចមានតែក្នុងសង្គមថៃ ដែលស្រីៗមុខក្រាស់ មិនមានសេចក្តីខ្មាស់អៀន ហើយទៅរកមនុស្សប្រុសមុនជានិច្ច)។
សញ្ញាដ៏ធំបំផុតមួយ ដែលមនុស្សស្រីស្រឡាញ់ប្រុសណាម្នាក់ គឺនៅពេលដែលនាងព្រមទទួលយករាល់ការអញ្ជើញរបស់គេនោះ ហើយចំណាយពេលជាមួយគ្នា។
ទោះបីវាជារឿងដ៏សាមញ្ញក៏ដោយ ក៏នាងធ្វើតែចំពោះតែមនុស្សប្រុសដែលនាងមានអារម្មណ៍ល្អជាមួយប៉ុណ្ណោះ។
អានហើយ នឹកឃើញដល់អ្នកណា?
អត្ថបទ៖ សាយ ពេជ្រ
ចុចអាន៖ វ័យជំទង់ សូមគិតរឿងទាំងនេះមុនពេលសម្រេចចិត្តរួមភេទ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


