សុខភាព
សារជាតិសំខាន់ ៤ ប្រភេទក្នុងរបបអាហារ ជួយការពារបញ្ហាស្លេកស្លាំង
ជំងឺស្លេកស្លាំង គឺជាលក្ខខណ្ឌមួយដែលរាងកាយមិនអាចផលិតគ្រាប់ឈាមក្រហមបានពេញលេញ ហើយមិនអាចដឹកនាំអុកស៊ីសែនទៅចិញ្ចឹមកោសិកាបានគ្រប់គ្រាន់ ទើបបណ្ដាលឲ្យអ្នកជំងឺមានអាការៈស្លេកស្លាំង។

ជំងឺស្លេកស្លាំងអាចកើតឡើងច្រើនលើវ័យចំណាស់ ចាប់ពីអាយុ៦០ឆ្នាំឡើង ហើយសម្រាប់អ្នកវ័យកណ្ដាល កុមារ មានភាគរយតិចអាចកើតជំងឺនេះ។ មូលហេតុនាំឲ្យកើតបញ្ហានេះបណ្ដាលមកពីកត្ដាកង្វះសារជាតិចិញ្ចឹមពីរបបអាហារ ពិសេសសារធាតុសំខាន់ៗដែលរួមចំណែកជួយដល់ការបង្កើតគ្រាប់ឈាមក្រហមតែម្ដង។ ខាងក្រោមគឺជាសារជាតិចិញ្ចឹមជាមួយរបបអាហារដែលជំនួយការផលិតគ្រាប់ឈាមក្រហម។
១.ជាតិដែក
អ្នកជំងឺស្លេកស្លាំងអាចបណ្ដាលមកពីខ្វះខាតជាតិដែក ជាសារធាតុសំខាន់ដែលយើងអាចរកបាននៅក្នុងបន្លែបៃតង ផ្លែឈើ សាច់ក្រហម គ្រឿងសមុទ្រ និង ពពួកគ្រាប់ធញ្ញជាតិ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមិនអាចពឹងផ្អែកតែលើរបបអាហារមួយមុខបានទេ ដូច្នេះក៏ត្រូវពឹងផ្អែកលើពពួកអាហារបំប៉ន(ថ្នាំជាតិដែក)។ ប៉ុន្ដែមុននឹងប្រើប្រាស់ត្រូវពិភាក្សាជាមួយគ្រូពេទ្យ និងឆ្លងកាត់ការធ្វើតេស្ដឈាមជាមុនសិន។
២.វីតាមីន C
វីតាមីន C ក៏ជាផ្នែកមួយសំខាន់ជួយដល់សុខភាពរាងកាយបានច្រើន ក្នុងនោះក៏មានចំណែកក្នុងការបង្កើតបរិមាណគ្រាប់ឈាមក្រហមផងដែរ។ ព្រោះថា វីតាមីន C គឺជាភ្នាក់ងារសំខាន់ ជួយរាងកាយស្រូបយកជាតិដែក និងធ្វើមេតាប៉ូលីសបង្កើតបានជាកោសិកាឈាមក្រហម។
យើងអាចរទទួលបានវីតាមីន C ពីពពួកផ្លែឈើមានជាតិជូរ ដូចជាក្រូច ទំពាំងបាយជូរ ត្របែក ប៉ោម ជាដើម ហើយក៏មានលើពពួកបន្លែដូចជា ប៉េងបោះ ប្រូខូលី ម្នាស់ និងម្ទេស។
៣.វីតាមីន B12
វីតាមីន B12 ជាសារធាតុរលាយក្នុងទឹក ហើយមានមុខងារជួយខួរឆ្អឹងបង្កើតកោសិការឈាមក្រហម ការធ្វើមេតាប៉ូលីសកោសិកា ជួយមុខងារប្រព័ន្ធប្រសាទ និងការបង្កើតDNA។ យើងអាចស្វែងស្វែងរកវីតាមីន B12 នៅក្នុងរបបអាហារដូចជា សាច់គោ ត្រី ទឹកដោះគោ និង អាហារគ្រឿងសមុទ្រ។
ប្រសិនបើគ្រូពេទ្យធ្វើតេស្ដឈាមឃើញថា ខ្វះវីតាមីន B12 នោះគ្រូពេទ្យនឹងណែរនាំរបបអាហារដូចខាងលើ ប៉ុន្ដែក្នុងករណីដែល រាងកាយកង្វះសារធាតុនេះខ្លាំង ដូចជាស្ដ្រីមានផ្ទៃពោះ ឬអ្នកតបញ៉ាំសាច់ ញ៉ាំតែបន្លែ គ្រូពេទ្យនឹងណែរនាំប្រភេទអាហារបំប៉នវីតាមីន B12 តែម្ដង ដើម្បីការព្យាបាល កាន់តែមានប្រសិទ្ធភាព ហើយឆាប់ជាសះស្បើយ។

៤.អាស៊ីដ Folic
អាស៊ីដ folic ក៏ជាសារធាតុសំខាន់ជួយបង្កើតកោសិកាគ្រាប់ឈាមក្រហម ជំនួយមុខងារ និងការលូតលាស់កោរសិការក្នុងរាងកាយ។ អាស៊ីដប្រភេទនេះស្ថិតក្នុងចង្កោមវីតាមីន B9 ដែលមានលើពពួកបន្លែបៃតង គ្រាប់ធញ្ញជាតិ ផ្លែឈើជាច្រើនប្រភេទ ចេក ក្រូច តាសក់ស្រូវ ឪឡឹក និងស្ដ្រប័រី។
ករណីចាំបាច់បំផុត អ្នកជំងឺស្លេកស្លាំង ត្រូវទៅជួបគ្រូពេទ្យធ្វើតេស្ដឈាមដើម្បីធានាបានថា អាការៈជំងឺនេះពិតជាបណ្ដាលមកពីកង្វះសារធាតុនេះមែន ហើយគ្រូពេទ្យនឹងណែរនាំពីរបបអាហារដែលគួរញ៉ាំ ជាប្រចាំ ឬក៏ផ្ដល់ជាអាហារបំប៉ន ពិសេសសម្រាប់ស្រ្ដីដែលមានបំណងរៀបផែនការយកកូន៕
ចុចអាន៖គន្លឹះល្អៗទាំង ៤ បង្ការជំងឺស្លេកស្លាំងបែបធម្មជាតិ
ចុចអាន៖អាហារ ៧ ប្រភេទ មនុស្សប្រតិកម្មអាឡ័កស៊ី អាចទទួលទានដោយសុវត្ថិភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


