ព័ត៌មានជាតិ
អតីតតំណាងរាស្ត្របក្សប្រឆាំងជូនពរគណបក្សប្រជាជនកម្ពុជា
លោក រៀល ខេមរិន្ទ ដែលគេស្គាល់ថា ជាអតីតតំណាងរាស្ត្រ អតីតគណបក្ស សង្គ្រោះជាតិ (CNRP) បានចេញមុខជូនពរគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស ក្នុងឱកាសខួបលើកទី៤២ នៃទិវាជ័យជម្នះ ៧មករា ។
លោក រៀល ខេមរិន្ទ បានលើកឡើងថា លោកមិនមែនមនុស្សរបស់គណបក្សប្រជាជនទេ ប៉ុន្តែលោកគាំទ្រនូវអ្វីដែលត្រឹមត្រូវ។លោកបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំមិនមែនជាគណបក្សប្រជាជនកម្ពុជាទេ ឯគណបក្សប្រជាជនកម្ពុជា ក៏មិនមែនជាសត្រូវរបស់ខ្ញុំដែរ តែខ្ញុំគាំទ្រនូវអ្វីដែលត្រឹមត្រូវដោយតម្កល់នូវផលប្រយោជន៍ជាតិជាធំ ឈរលើជំហរ ខ្មែរតែមួយ មិនយកខ្មែរណាធ្វើជាសត្រូវ សាមគ្គីភាព ឯកភាពជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ប្រឆាំងដាច់ខាតចំពោះការ រំលោភបំពានឈ្លានពានទឹកដីពីពួកបរទេស”។

លោក រៀល ខេមរិន្ទ បញ្ជាក់ទៀតថា ” យើងគ្រាន់តែមាននិន្នាការនយោបាយខុសគ្នា តែយើងមិន មែនជាសត្រូវ និងគ្នាទេ គឺជាឈាមខ្មែរតែមួយ ។ សូមជូនពរគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យខួប ៧មករា ២០២១ នេះ” ។
សូមបញ្ជាក់ថា ទិវាជ័យជម្នះ ៧មករា គឺជាទិវាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិតឡើងវិញបានទាន់ពេលវេលា ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ចាប់ផ្តើមពីថ្ងៃជ័យជម្នះ៧មករា ប្រជាជនកម្ពុជា បានជ្រោងទង់មហាសាមគ្គីជាតិ ពុះពារ ជម្នះគ្រប់ឧបសគ្គ ដើម្បីការពារការរស់រានមានជីវិតរបស់ខ្លួន ស្តារ និងកសាង ប្រទេសឡើងវិញពីចំណុច សូន្យ ធ្វើឲ្យមានការផ្លាស់ប្តូរ រីកចម្រើនជាជំហានៗ រហូតមកដល់បច្ចុប្បន្ននេះ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


