កីឡា
Ronaldo មានកិច្ចសន្យាចងជាមួយ Al-Nassr ដែលអនុញ្ញាតឲ្យគេអាចចូលរួមជាមួយ Newcastle ក្នុងលក្ខខណ្ឌខ្ចីជើង
របាយការណ៍ថ្មីមួយបានអះអាងថា កិច្ចសន្យាដែលរកកម្រៃបានខ្ពស់របស់ Cristiano Ronaldo ជាមួយក្លិប Al-Nassr របស់អារ៉ាប៊ីសាអូឌីត មានការចង ប្រសិនបើ Newcastle United ឈរនៅតំណែង Top 4 នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League នាចុងរដូវកាលនេះ។

អំឡុងមានបញ្ហាអនាគតរបស់ Ronaldo ខណៈគេរួមរស់ជាមួយ Manchester United ហើយនៅពេលដែលបានក្លាយជាកីឡាករគ្មានតម្លៃខ្លួន គេមានជំនឿថា តារាព័រទុយហ្គាល់រូបនេះ កំពុងស្វែងរកការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League។

ហើយខណៈពេលដែលគេបានជ្រើសរើសទៅលេងនៅលីគអារ៉ាប៊ីសាអូឌីត នៅឆ្ងាយពីការប្រកួតប្រជែងក្លិបកំពូលរបស់អឺរ៉ុបនេះ គេអាចនឹងត្រលប់មកវិញឆាប់ជាងការរំពឹងទុក ប្រសិនបើវាពិតជាដូចទៅនឹងរបាយការណ៍របស់ Marca។

ឃ្លានៅក្នុងកិច្ចសន្យាថ្មីរបស់ Ronaldo ត្រូវបានគេរាយការណ៍ថា គាត់ (Ronaldo) នឹងត្រូវបានអនុញ្ញាតឲ្យចូលរួមជាមួយក្លិប Newcastle United របស់លោក Eddie Howe ក្នុងលក្ខខណ្ឌខ្ចីជើង ប្រសិនបើពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួន (Top 4) ដែលជាតំណែងទទួលបានកៅអីប្រកួតក្នុងក្របខ័ណ្ឌ Champions League នៅឆ្នាំ ២០២៣-២៤។
វាមានទំនាក់ទំនងក៏ដោយសារការចូលមកកាន់កាប់ក្លិប Newcastle ដោយម្ចាស់ផ្ទះ គឺជាមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត ដែលត្រូវបានប្រកាសជាផ្លូវការនៅខែតុលា ឆ្នាំ ២០២១។
ក្នុងរយៈពេល ១៥ ខែកន្លងមកនេះ ពួកគេបានបណ្ដាក់ទុនយ៉ាងច្រើនលើកីឡាករ ហើយបានបង្វែរទម្រង់លេងរបស់ក្លិបពីកន្លែងដែលត្រូវកាត់ចោល រហូតមកឈរនៅកន្លែងសុវត្ថិភាព និងកំពុងស្ថិតនៅ Top 4 រដូវកាលនេះ សម្រាប់ការប្រកួតក្របខណ្ឌលីគលំដាប់កំពូលនៅអឺរ៉ុបមួយនេះ។
Newcastle United បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខ័ណ្ឌ Premier League តាមពីក្រោយក្រុមម្ចាស់ជើងឯក Manchester City និងក្រុមកាំភ្លើងធំ Arsenal របស់ Mikel Arteta។
និយាយពី Ronaldo គេអាចបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Al-Nassr ទល់នឹង Al Ta’ee នៅថ្ងៃព្រហស្បតិ៍ ដូចដែលបានរាយការណ៍ពីមុនដោយ Sportmail បន្ទាប់ពីកីឡាករវ័យ ៣៧ ឆ្នាំរូបនេះ បានហោះទៅប្រទេសនេះដើម្បីពិនិត្យសុខភាព៕
ប្រភព ៖ dailymail.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


