ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ ផ្តល់សម្ភារៈសាងសង់ផ្លូវបេតុងជាង៤០០ម៉ែត្រ ដល់សហគមន៍
កំពង់ធំ ៖ អាជ្ញាធរខេត្តកំពង់ធំ ផ្តល់សម្ភារៈសាងសង់ផ្លូវបេតុងជាង៤០០ម៉ែត្រ ដល់សហគមន៍ភូមិកំរ៉ែង ស្ថិតនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ក្រោយពីពិនិត្យឃើញថា ប្រជាពលរដ្ឋនៅមូលដ្ឋានសហការគ្នាក្នុងការអភិវឌ្ឍន៍ និងរួមគ្នាថែទាំផ្លូវក្នុងសហគមន៍បានល្អ។

នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការីចុះសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។ ក្នុងឱកាសនោះ លោក ពិនិត្យឃើញប្រជាពលរដ្ឋនៅក្នុងសហគមន៍បានសហការគ្នាសាងសង់ផ្លូវបេតុងមួយខ្សែ ដោយប្រើ ប្រាស់ថវិការបស់សហគមន៍ និងសប្បុរសជន ប្រវែងជាង៤០០ម៉ែត្រ ប៉ុន្តែមិនទាន់រួចរាល់នៅឡើយ។

ទន្ទឹមជាមួយគ្នានេះ លោក និងសហការី ជួយឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន៨០តោន និងថ្មខ្មៅ ចំនួន ១០០ ម៉ែត្រគូប ដើម្បីបន្តការសាងសង់ផ្លូវបេតុងមួយខ្សែ នៅក្នុងភូមិកំរ៉ែង ជាង៤០០ម៉ែត្រ បន្ថែមទៀត ឲ្យបានរួចរាល់ នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ លោក បានថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋដែលបានលះបង់ថវិកាក្នុងការអភិវឌ្ឍន៍ភូមិឃុំដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងជាកម្លាំងសាមគ្គីមួយក្នុងការធ្វើឲ្យសម្រេចនូវសមិទ្ធផល ដែលយើងចង់បាន។

លោក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមឲ្យចូលរួម បន្តទៀតដើម្បីធ្វើ ការអភិវឌ្ឍភូមិឃុំឲ្យបានល្អ ចូលរួមការពារថែរក្សាសុខសន្តិភាពឱ្យបានយូរអង្វែង ដែលរាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋរកបានដោយលំបាក។ ហើយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍទាំងសេដ្ឋកិច្ច និងសង្គមកិច្ច។ គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន មានគោលដៅដឹកនាំដឹកនាំមិនមែនត្រឹមរយៈពេល ៤០ឆ្នាំ ឬ៥០ឆ្នាំ ប៉ុណ្ណោះទេ គឺនឹងបន្តដឹកនាំប្រទេសជាតិជារៀងរហូត ដែលឈរលើការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានេះដែរលោក សោម ធី ចៅសង្កាត់ស្រយ៉ូវ បញ្ជាក់ថា នៅចុងឆ្នាំ២០២២ សង្កាត់ស្រយ៉ូវ បានសាងសង់ផ្លូវបេតុងប្រមាណជាង ១៧០០ម៉ែត្រ ទទឹង ៦ ម៉ែត្រនិងកម្រាស់ ០.១៥ ម៉ែត្រដែលជាថវិកា របស់គម្រោងមូលនិធិឃុំសង្កាត់៕
អត្ថបទ ៖ ឈាង មករា

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


