Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោមកិច្ចព្រមព្រៀងថ្មី ទាហានអង់គ្លេស អាចត្រូវព្យួរ.ក នៅជប៉ុន 

បានផុស

នៅ

ក្រោម​កិច្ចព្រមព្រៀង​ការពារជាតិ​ថ្មី កងទ័ព​អង់គ្លេស​ នឹងត្រូវបញ្ជូនទៅឈរជើង​នៅក្នុងប្រទេស​ជប៉ុន ​ដើម្បី​ទប់ទល់នឹងប្រទេស​ចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ បើទោះបីជាទាហានអង់គ្លេសនឹងត្រូវស្ថិតនៅក្រោមច្បាប់របស់ចក្រភពអង់គ្លេសពេលបំពេញកាតព្វកិច្ចក៏ដោយ ប៉ុន្តែពេលដែលពួកគេស្ថិតក្រៅម៉ោងបំពេញកាតព្វកិច្ច នឹងត្រូវទទួលខុសត្រូវក្រោមប្រព័ន្ធយុត្តិធម៌របស់ជប៉ុន ដែលនេះមានន័យថា ទាហានអង់គ្លេស អាចប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។

ទោសប្រហារជីវិតដោយព្យួរ.ក គឺស្របច្បាប់នៅក្នុងប្រទេសជប៉ុនសម្រាប់ករណីឃាតកម្មធ្ងន់ធ្ងរ ដែលរួមមានការសម្លាប់រង្គាល ឬឃាតកម្មលើកុមារ ។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់​ការ​​ចេញ​ចូល​ឲ្យ​គ្នា​ទៅវិញទៅមក (RAA) ជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅអគារ Tower of London។

កិច្ចព្រមព្រៀងនេះ ​នឹង​ពង្រឹង​ទំនាក់ទំនង​ការពារជាតិ​រវាង​អង់គ្លេស​និង​ជប៉ុន នៅ​ចំពោះមុខនៃ​ការគំរាមកំហែង​កាន់តែខ្លាំង​ពីសំណាក់​ចិន និង​កូរ៉េខាងជើង​។

កងទ័ពប្រទេសទាំង២បាននិងកំពុងចូលរួមក្នុងសមយុទ្ធហ្វឹកហ្វឺនជាមួយគ្នា ប៉ុន្តែកិច្ចព្រមព្រៀងនេះ ក៏អនុញ្ញាតឲ្យកងទ័ពទាំង២ ឈរជើងនៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមកផងដែរ។

កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យអង់គ្លេស ក្លាយជាប្រទេសអឺរ៉ុបដំបូងគេ ដែលមានកិច្ចព្រមព្រៀងផ្ដល់​ការ​​ចេញ​ចូល​ឲ្យ​គ្នា​ទៅវិញទៅមកជាមួយប្រទេសជប៉ុន។ វិមាននាយករដ្ឋមន្ត្រីអង់គ្លេស ហៅកិច្ចព្រមព្រៀងនេះថា ជាសន្ធិសញ្ញាការពារជាតិដ៏សំខាន់បំផុតរវាងទីក្រុងឡុងដ៍ និងតូក្យូចាប់តាំងពីឆ្នាំ១៩០២មក។

កតិកាសញ្ញានេះ គឺជាផ្នែកមួយនៃគោលនយោបាយការពារជាតិ និងគោលនយោបាយការបរទេសរបស់ចក្រភពអង់គ្លេស ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បន្ទាប់ពីការពិនិត្យឡើងវិញរួមបញ្ចូលគ្នាក្នុងឆ្នាំ២០២១ ដែលទទួលស្គាល់ពីឥទ្ធិពលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ នាវាចម្បាំងរុស្សី បំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង ធ្វើសមយុទ្ធសង្រ្គាម ពេលឆ្ពោះដំណើរទៅ អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម