ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងរុស្សី បំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង ធ្វើសមយុទ្ធសង្រ្គាម ពេលឆ្ពោះដំណើរទៅ អង់គ្លេស
នាវាចម្បាំងរុស្សីដែលបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircon បានធ្វើសមយុទ្ធសង្រ្គាម នៅពេលធ្វើដំណើរឆ្ពោះទៅកាន់ចក្រភពអង់គ្លេស។

វីដេអូ បង្ហាញពីនាវាចម្បាំង Admiral Gorshkov វាយបក ចំពោះការវាយប្រហារពីអាកាសរបស់សត្រូវក្នុងសមុទ្រន័រវេសដែលមានទឹករលកធំៗ ពោលគឺក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់ពីរុស្ស៊ី ដាក់ឲ្យនាវានេះចូលបំពេញបេសកកម្មដើម្បីប្រជែងជាមួយលោកខាងលិច។
នាវានេះ ត្រូវបានបំពាក់ដោយមីស៊ីល Zircon ដែលមានសមត្ថភាពនុយក្លេអ៊ែរ Mach 9 ធ្វើដំណើរក្នុងល្បឿន ១១២៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដូចមីស៊ីល Kalibr ដែរ។

ការអត្ថាធិប្បាយក្នុងទូរទស្សន៍ Zvezda TV បានឲ្យដឹងថា “គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីសាកល្បងប្រតិបត្តិការនៃសៀគ្វីការពារដែនអាកាស ប្រព័ន្ធភ្លើងអាកាសនិងអេឡិចត្រូនិច ប្រព័ន្ធភ្លើងប្រឆាំងយន្តហោះ ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចយុទ្ធសាស្ត្រ និងប្រព័ន្ធគ្រប់គ្រងសៀគ្វីការពារអាកាស”។
ទូរទស្សន៍នេះផ្សាយថា ភារកិច្ចត្រូវបានសម្រេចដោយជោគជ័យ។ នាវាចម្បាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់ការវាយប្រហារពីអាកាសក្នុងរយៈកម្ពស់ខ្ពស់ និងទិសដៅផ្សេងៗ។

នាវា Gorshkov ដែលកំពុងដាក់ពង្រាយជាលើកដំបូង បានចេញដំណើរពីទីក្រុង Severomorsk កាលពីសប្តាហ៍មុន ហើយគ្រោងនឹងឆ្លងកាត់ប្រទេសអង់គ្លេស មុនព្រឹត្តិការណ៍ហ្គេមសង្រ្គាមនៅសមុទ្រមេឌីទែរ៉ាណេ ប៉ុន្តែទីក្រុងមូស្គូ មិនទាន់បង្ហាញពីពេលវេលា ឬផ្លូវពិតប្រាកដសម្រាប់នាវាចម្បាំងនោះទេ។
វិមានក្រឹមឡាំងអះអាងថា បន្ទាប់ពីចេញដំណើរលើការដាក់ពង្រាយលើកដំបូងរបស់ខ្លួនកាលពីសប្តាហ៍មុន នាវានេះបានបាញ់សាកល្បងភ្លាមៗនូវមីស៊ីល Zircon ទំនើបដែលមានសមត្ថភាពនុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ Barents ដោយវាយប្រហារគោលដៅចម្ងាយ ៩៩៧គីឡូម៉ែត្រក្នុងសមុទ្រ ស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ដាក់នាវាចម្បាំងទី១ បំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង ចូលក្នុងប្រតិបត្តិការប្រយុទ្ធ ហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


