ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ពិភាក្សា និងផ្សព្វផ្សាយពី«យុទ្ធសាស្រ្តនយោបាយព័ត៌មាន»
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី “យុទ្ធសាស្ត្រនយោបាយព័ត៌មាន” ដើម្បីបំផុសផ្សព្វផ្សាយនូវទស្សនទាន និងសមិទ្ធផល ក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តនៅថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នាទីស្តីការក្រសួងមហាផ្ទៃ ក្រោមវត្តមានអញ្ជើញជាអធិបតី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្ររាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ផ្តោតលើយុទ្ធនាការពន្យល់ផ្សព្វផ្សាយ ដល់សាធារណជនអំពីសមិទ្ធផលការងាររបស់មន្ទីរជំនាញនានាជុំវិញ រាជធានី-ខេត្ត រួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី “ភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំវេទិកាសាធារណៈ ក៏ដូចជាវេទិកាឆ្លើយឆ្លងតាមរលកធាតុ អាកាស ទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ នៅក្នុងដែនដីនៃរដ្ឋបាលរាជធានី-ខេត្ត របស់ខ្លួន ។

លោក ផៃ ស៊ីផាន បានលើកឡើងថា បំណងស្នូលនៃកិច្ចប្រជុំនេះ គឺពង្រឹងយន្តការ និងគោល នយោបាយព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការ រួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់ នូវសមិទ្ធផល ដែលជាការប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យទៅគៀកផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពផងដែរ។
ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានវាយតំលៃខ្ពស់ចំពោះ ក្រសួងស្ថាប័នមន្ទីរជំនាញ ដែលបានប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អ ពិសេសពាក់ពន្ធ័កិច្ចការងារព័ត៌មាន ។ ដូចច្នេះ ដើម្បីឱ្យកិច្ចការងារព័ត៌មាន និងផ្សព្វផ្សាយ បានកាន់តែទូលំទូលាយ គឺត្រូវរួមសហការ សាមគ្គីគ្នា ជួយផ្សាយបន្តពីគ្នាទៅវិញទៅមក ទើបរាល់ព័ត៌មាន និងដំណឹងទាំងនោះបានជ្រួតជ្រាបដល់សាធាសារណជនទូទៅបានដឹងរហ័សទាន់ពេល ។

លោករដ្ឋមន្រ្តី ក៏បានសំណូមពរដល់គ្រប់ស្ថាប័នអង្គភាពបញ្ជាការដ្ឋាន ស្នងការ យោធភូមិភាគ និងស្ថាប័នដ៏ទៃទៀត គួរតែបង្កើតឱ្យមានមន្រ្តីព័ត៌មាន ឬអ្នកនាំពាក្យរបស់ខ្លួន ដើម្បីអាចឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងចម្ងល់របស់ប្រជាពលរដ្ឋ នៅពេលមានបញ្ហាពាក់ព័ន្ធជាមួយអង្គភាព ដោយមិនចាំបាច់ ប្រធានស្ថាប័ន អង្គភាពនោះ ឆ្លើយតបដោយផ្ទាល់នោះទេ ។ ភក្តី

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


