ចរាចរណ៍
រថយន្តដឹកទំនិញ ក្រឡាប់សង្កត់ផ្ទះមួយខ្នងជាកន្លែងសិស្សតូចៗរៀនបំប៉ន
រថយន្តកូរ៉េដឹកទំនិញមួយគ្រឿងបានរេចង្កូតធ្លាក់ផ្លូវក្រឡាប់សង្កត់ផ្ទះពលរដ្ឋមួយខ្នងដែលជាកន្លែងសិស្សតូចៗរៀនបំប៉នរាល់ថ្ងៃ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទី ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

រថយន្តដែលគ្រោះថ្នាក់ដោយឯកឯងនោះ ជាប្រភេទរថយន្តដឹកទំនិញ ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញ ទៅបាត់ដំបង ដោយមានដឹកឥវ៉ាន់ចាប់ហ៊ួយពេញទ្រុង។ បើតាមការរៀបរាប់ពីអ្នករួមដំណើរបាននិយាយថា ពេលនោះរូបគាត់បានដេកលក់នៅក្នុងកាប៊ីនក្បែរអ្នកបើកបរ ពេលរថយន្តក្រឡាប់ទើបលោកភ្ញាក់ដឹងខ្លួន ដោយលោកបានប្រាប់ថា អ្មកបើកបរអាចដេកលក់ លុះផុតកំណាត់ផ្លូវកោងត្រង់ស្ពានកំពង់ព្រះ ដែលកន្លងមកតែងតែមានគ្រោះថ្នាក់ជាញឹកញាប់នោះ បានរេធ្លាក់ចេញពីផ្លូវក្រឡាប់សង្កត់លើផ្ទះពលរដ្ឋបាក់ខ្ទេចតែម្តង។

ដោយឡែកបើតាមបុរសជាម្ចាស់ផ្ទះបាននិយាយថា រៀងរាល់ថ្ងៃ គឺមានកូនសិស្សតូចៗមករៀនបំប៉នរាល់ថ្ងៃ គឺអង្គុយរៀនប្រមូលផ្តុំត្រង់កន្លែងរថយន្តសង្កត់នោះឯង តែសំណាងល្អដោយថ្ងៃនេះជាថ្ងៃអាទិត្យ ទើបមិនមានកូនសិស្សមក រីឯរូបលោកក៏ទើបនឹងក្រោកដើរចូលទៅក្នុងផ្ទះផុតក៏ត្រូវរថយន្តក្រឡាប់សង្កត់តែម្តង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងហៅរថយន្តស្ទូចមកស្ទូចឡើងដើម្បីអោយម្ចាស់រថយន្តរកដំណោះស្រាយលើការខូចខាតផ្ទះរបស់ពលរដ្ឋ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


