KPT+
ដឹង៥ចំណុចនេះហើយ ទៅ ម៉ាល់ឌីវ ច្បាស់ស្រណុកចិត្ត លែងភ័យព្រួយ
កាលពីរសៀលថ្ងៃចន្ទទី១៦ ខែមករា ឆ្នាំ២០២៣ កម្ពុជា និងម៉ាល់ឌីវ បានឈានដល់កិច្ចព្រមព្រៀង លើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ រយៈពេល ៣០ថ្ងៃ ពោលគឺប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ អាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីម៉ាល់ឌីវ លោក Ibrahim Mohamed Solih ពេលអញ្ជើញធ្វើសន្និសីទព័ត៌មានរួមគ្នា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានប្រធានាធិបតីម៉ាល់ឌីវ។

ម៉ាល់ឌីវ គឺជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះ ដោយសារតែមានឆ្នេរស្អាត និងទឹកថ្លាដូចកញ្ចក់។ ទោះយ៉ាងណាក៏ដោយ នោះជាអ្វីដែលមនុស្សភាគច្រើនដឹងអំពីប្រទេសកោះមួយនេះ។
ប្រសិនបើអ្នកមានគម្រោងធ្វើដំណើរទៅម៉ាល់ឌីវ មានរឿងមួយចំនួនដែលអ្នកគួរដឹងអំពីប្រទេសនេះ ដូច្នេះអ្នកអាចលែងភ័យព្រួយអំពីការធ្វើដំណើររបស់អ្នក។

ខាងក្រោមនេះគឺជាចំណុចសំខាន់ចំនួន៥ ដែលអ្នកត្រូវដឹងអំពីប្រទេស ម៉ាល់ឌីវ៖
១. សាសនាផ្លូវការរបស់ម៉ាល់ឌីវ គឺ ឥស្លាម
រឿងដែលត្រូវចាំក្នុងអំឡុងពេលដំណើរកម្សាន្តរបស់អ្នកនៅម៉ាល់ឌីវ គឺសាសនាផ្លូវការរបស់ប្រទេសនេះគឺឥស្លាម ហើយ ១០០% នៃប្រជាជនរបស់ខ្លួនគឺ មូស្លីម។ នេះហើយ ទើបធ្វើឲ្យកោះម៉ាល់ឌីវ មានច្បាប់តឹងរ៉ឹង។ ឧទាហរណ៍៖ ផលិតផលគ្រឿងស្រវឹង និងសាច់ជ្រូកត្រូវបានហាមឃាត់នៅទីនោះ។

២. រមណីយដ្ឋាន គឺស្ថិតនៅលើកោះឯកជនផ្ទាល់ខ្លួន
រមណីយដ្ឋាន និងសណ្ឋាគារភាគច្រើននៅម៉ាល់ឌីវ គឺមានកោះឯកជនរបស់ពួកគេ។ នៅលើកោះរមណីយដ្ឋានទាំងនោះ ការរឹតបន្តឹងវប្បធម៌មិនអនុវត្តចំពោះភ្ញៀវទេសចរទេ។ ភ្ញៀវអាចទទួលទានស្រា និងសាច់ជ្រូកបានដោយសេរី ហើយស្លៀកពាក់ដូចជាប៊ីគីនី និងខោខ្លីបាន។

៣. មិនមែនកោះទាំងអស់ សុទ្ធតែមានល្វែងម៉ោងដូចគ្នានោះទេ
កោះរមណីយដ្ឋានមួយចំនួននៅម៉ាល់ឌីវ មានល្វែងម៉ោងផ្ទាល់ខ្លួន ដូច្នេះកុំភ័យ ប្រសិនបើអ្នកដឹងថា អ្នកបានបាត់មួយម៉ោង ឬពីរម៉ោងនៅតាមផ្លូវពីទីក្រុង ម៉ាល ទៅសណ្ឋាគាររបស់អ្នក។

ពេលវេលានៅរមណីយដ្ឋានជាច្រើនគឺដើរមួយម៉ោង ឬពីរម៉ោងមុនម៉ោងក្នុងស្រុក ដើម្បីឲ្យអ្នកឃើញពន្លឺព្រះអាទិត្យបានយូរបំផុត ហើយការស្នាក់នៅកន្លែងទាំងនេះ ផ្តល់ឲ្យអ្នកនូវពេលវេលាបន្ថែមទៀតដើម្បីរីករាយជាមួយថ្ងៃរបស់អ្នក។
៤. ចាយប្រាក់ដុល្លារ, មានទូ ATM និងអាចប្រើប័ណ្ណឥណទានបាន
ប្រាក់ដុល្លារអាមេរិក ត្រូវបានទទួលយកនៅទូទាំងកោះម៉ាល់ឌីវ រួមជាមួយនឹងប្រាក់ Rufiyaa របស់ម៉ាល់ឌីវ (MVR) ដែលនេះមានន័យថា អ្នកអាចទិញអាហារ ភេសជ្ជៈ និងកក់ដំណើរកម្សាន្តដោយគ្មានបញ្ហា។

អ្នកក៏អាចស្វែងរកម៉ាស៊ីន ATM នៅតាមកោះធំៗបានផងដែរ ដូច្នេះអ្នកនៅតែអាចដកសាច់ប្រាក់បាន គ្រប់ពេលដែលអ្នកត្រូវការ។
៥. ការយកសម្បកខ្យងមកផ្ទះ គឺជារឿងខុសច្បាប់
ប្រព័ន្ធអេកូឡូស៊ីនៅទីនោះមានភាពផុយស្រួយ ហើយរដ្ឋាភិបាលបានចាត់វិធានការដ៏ខ្លាំងក្លាដើម្បីការពារជីវចម្រុះនៃប្រជុំកោះ។ ទោះបីជាមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែ ម៉ាល់ឌីវ មានគោលការណ៍តឹងរ៉ឹងប្រឆាំងនឹងការប្រមូលសម្បកខ្យង ស្នូកអណ្តើក និងផ្កាថ្ម។

ក្តាម Hermit ចូលចិត្តយកសម្បកខ្យងដែលអ្នកឃើញនៅលើឆ្នេរ ធ្វើជាផ្ទះរបស់ពួកគេ ហើយក្តាមទាំងនេះមានសារសំខាន់ណាស់ក្នុងការគ្រប់គ្រងចំនួនសត្វរុយខ្សាច់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Clubmed.Asia
ចុចអាន៖ មកស្គាល់ប្រទេស ម៉ាល់ឌីវ ដែលសម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើទស្សន កិច្ច
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


