ព័ត៌មានអន្ដរជាតិ
មកស្គាល់ប្រទេស ម៉ាល់ឌីវ ដែលសម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើទស្សនកិច្ច
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូហោះចេញពីប្រទេសកម្ពុជា ដើម្បីទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវក្នុងរយៈពេល ៣ ថ្ងៃ តបតាមការអញ្ជើញរបស់លោក Ibrahim Mohamed Solih ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ ។

ដូច្នេះមកយល់ដឹងខ្លះៗអំពីប្រទេសដីកោះដែលមានសមុទ្រ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយនេះ៖
ទីតាំងភូមិសាស្ត្រម៉ាល់ឌីវ
ម៉ាល់ឌីវ ដែលមានឈ្មោះពេញហៅថា សាធារណរដ្ឋម៉ាលឌីវ ឬក៏កោះម៉ាល់ឌីវ មានរដ្ឋធានីឈ្មោះ Male គឺជារដ្ឋប្រជុំកោះមួយនៅអាស៊ីខាងត្បូង ដែលស្ថិតក្នុងមហាសមុទ្រឥណ្ឌា ។ ប្រទេសនេះប្រជុំដោយកោះផ្កាថ្មតូចៗ និងឆ្នេរខ្សាច់ចំនួន ១,២០០ ។ ប្រទេសនេះស្ថិតនៅភាគនិរតីនៃប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា ប្រហែល ៧៥០ គីឡូម៉ែត្រពីដីគោកនៃទ្វីបអាស៊ី។

ស្ថានដីកោះម៉ាល់ឌីវ
ម៉ាល់ឌីវ គឺជាកោះបណ្តុំដោយផ្កាថ្មដែលបង្កើតឡើងពីជួរភ្នំភ្លើងបុរាណ ។ កោះនេះស្ថិតនៅក្រោមនីវ៉ូទឹកសមុទ្រ ១.៨ ម៉ែត្រ ហើយមានរដូវវស្សាចាប់ពីខែឧសភា ដល់សីហា និងមានសីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមពី ២៤ ទៅ ៣០ អង្សារសេ ខណៈកម្ពស់ទឹកភ្លៀងជាមធ្យមមានប្រហែល ២,១៣០ មីលីម៉ែត្រក្នុងមួយឆ្នាំ ។

ប្រជាជន ភាសា និងសាសនា
នៅលើកោះមួយនេះ មានប្រជាជនរស់នៅចំនួន ៥៧៩,៣៣០ នាក់ ដែលរួមមានជនជាតិដើមម៉ាល់ឌីវ ឥណ្ឌា ស្រីលង្កា អឺរ៉ុប អារ៉ាប់ ឥណ្ឌូណេស៊ីជាដើម ដែលមានភាសា ឌីវី ឬ ម៉ាល់ឌីវៀន ជាភាសាផ្លូវការ ។ ហើយក្រៅពីភាសានេះ ក៏មានភាសាអារ៉ាប់ ហិណ្ឌូ និងភាសាអង់គ្លេសក៏ត្រូវបាននិយាយផងដែរ ។ ចំពោះសាសនាវិញ ប្រទេសដីកោះមួយនេះ គឺយកសាសនាឥស្លាម គឺជាសាសនារបស់រដ្ឋ ។
កន្លែងទេសចរណ៍
កោះម៉ាល់ឌីវ ដែលគេស្គាល់ថា ជាកោះដ៏ស្រស់ស្អាតជាងគេនៅលើផែនដី ប្រជុំទៅដោយកោះផ្កាថ្មតូចៗជាច្រើន ហើយក៏មានរីសតផ្សេងៗជាច្រើននៅជាប់មាត់សមុទ្រ ដែលសុទ្ធតែមានភាពស្រស់ស្អាត និងទាក់ទាញបំផុត ប៉ុន្តែជាមួយភាពទាក់ទាញនេះ ការស្នាក់នៅកម្សាន្តទីនោះក៏មានតម្លៃថ្លៃផងដែរ ។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវហើយ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញមកព្រះរាជាណាចក្រកម្ពជាវិញនៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Wikipedia
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


