ជីវិតកម្សាន្ដ
Alvin Chau កាត់ទោសជាប់ពន្ធនាគារ ១៨ ឆ្នាំ នៅ ម៉ាកាវ
កាលពីថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ ២០២៣ លោក Alvin Chau ប្រតិបត្តិករកាស៊ីណូនៅម៉ាកាវ វ័យ ៤៨ឆ្នាំ ត្រូវកាត់ទោសដាក់ពន្ធនាគារ ១៨ឆ្នាំ ពីបទបើកប្រតិបត្តិការល្បែងស៊ីសងឆ្លងដែនខុសច្បាប់ ។

អតីតនាយកប្រតិបត្តិក្រុមហ៊ុន សាន់ស៊ីធីគ្រុប ត្រូវចោទប្រកាន់ចំនួន ១៦២ករណី បូករួមទាំងការបង្កើត និងដឹកនាំក្រុមឧក្រិដ្ឋជន ។ Alvin ត្រូវបង្គាប់ឱ្យបង់ប្រាក់ជូនរដ្ឋាភិបាលម៉ាកាវជាង ៦,៥ ពាន់លានដុល្លារហុងកុង (៨៣០ លានដុល្លារ) ។ យោងទៅតាមច្បាប់ម៉ាកាវបានឲ្យដឹងថា អ្នកទោសមិនមានថ្ងៃឈប់សម្រាកទេ និងតម្រូវឲ្យធ្វើការក្នុងគុកទាំងស្រុងជាប្រចាំមិនរំលងសូម្បីមួយថ្ងៃ ។ លោក Alvin អាចនឹងត្រូវដោះលែងមុនថ្ងៃកំណត់ បើសិនជាតុលាការអនុញ្ញាត ប៉ុន្តែគាត់ត្រូវទទួលទោស ១២ឆ្នាំសិន ទើបអាចដាក់ពាក្យសុំតុលាការបាន ។ សម្រាប់ការជួបជាមួយអ្នកមកសួរសុខទុក្ខវិញ គេកំណត់ឲ្យអ្នកទោសជួបមនុស្សយ៉ាងច្រើនពីរនាក់មួយដង មួយដងមួយម៉ោង និងមួយសប្ដាហ៍មួយដងប៉ុណ្ណោះ ។

បញ្ជីសួរសុខទុក្ខត្រូវតែបញ្ជូនមកមុនពេលអ្នកទោសមកដល់ពន្ធនាគារ ពួកគេក៏ត្រូវបានអនុញ្ញាតឱ្យធ្វើការហៅទូរស័ព្ទផងដែរ ប៉ុន្តែត្រូវស្នើសុំការយល់ព្រមជាមុនសិន ។ ប្រសិនបើទទួលការអនុញ្ញាត ការហៅទូរស័ព្ទនោះត្រូវស្ថិតក្រោមការត្រួតពិនិត្យដោយឆ្មាំគុក ហើយលេខទូរស័ព្ទនឹងត្រូវបានកត់ត្រាទុក ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ក្រោយដោះលែងពីពន្ធនាគារ មិត្តសំឡាញ់ Pinky ប្រាប់ស្ថានភាពពិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


