ព័ត៌មានអន្ដរជាតិ
កម្ពុជា ជាប់លេខ៧ ជាប្រទេសសម្បូរមនុស្សស្គមបំផុត លើពិភពលោក
យោងតាមការសិក្សាជាសកល ចុះផ្សាយក្នុងគេហទំព័រ Our World in Data នាពេលថ្មីៗនេះបានបង្ហាញថា វៀតណាម ឈរលេខ១ ជាប្រទេសដែលសម្បូរមនុស្សស្គមបំផុត។
មានតែ១៨.៣ភាគរយប៉ុណ្ណោះនៃប្រជាជនរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ដែលត្រូវបានគេកត់ត្រាថា លើសទម្ងន់ឬធាត់ក្នុងអំឡុងពេលនៃការសិក្សា។
ចំណែក កម្ពុជា វិញ គឺឈរលេខ៧ ក្នុងនាមជាប្រទេសដែលសម្បូរមនុស្សស្គមបំផុត ពោលគឺមានតែមានតែ២១.៧ភាគរយប៉ុណ្ណោះនៃប្រជាជន ដែលត្រូវបានគេកត់ត្រាថា លើសទម្ងន់ឬធាត់។
ដោយឡែក ដែនកោះប៉ាស៊ីហ្វិក Nauru ឈរលើកំពូលតារាង ជាប្រទេសនិងដែនកោះ ដែលសម្បូរមនុស្សធាត់ជាងគេក្នុងពិភពលោក។
ស្ទើរតែ៩នាក់ក្នុងចំណោម១០នាក់នៅលើកោះនេះ គឺជាមនុស្សធាត់ឬលើសទម្ងន់។
គួរបញ្ជាក់ថា មនុស្សធាត់ ប្រឈមហានិភ័យខ្ពស់ចំពោះបញ្ហាសុខភាព និងជំងឺផ្សេង។
+ប្រទេសនិងដែនកោះទាំង១០ដែលសម្បូរមនុស្សស្គមបំផុត៖
- វៀតណាម
- ឥណ្ឌា
- បង់ក្លាដែស
- អេត្យូពី
- នេប៉ាល់
- ទីម័រ
- កម្ពុជា
- អេរីទ្រា
- នីហ្សេរីយ៉ា
- ប៊ូរុនឌី
+ប្រទេសនិងដែនកោះទាំង១០ដែលសម្បូរមនុស្សធាត់បំផុត៖
- កោះ Nauru
- កោះ Palau
- កោះ Cook
- កោះ Marshall
- កោះ ទូវ៉ាលូ
- កោះ Niue
- កោះ គីរីបាទី
- តុងហ្គា
- សាម័រ
- មីក្រូនេស៊ី
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ដឹងទេ កម្ពុជា ជាប្រទេសមានសន្តិភាពបំផុតលំដាប់ទីប៉ុន្មានលើពិភពលោក ឆ្នាំ ២០២២?
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


