Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ កម្ពុជា ជាប្រទេសមានសន្តិភាពបំផុតលំដាប់ទីប៉ុន្មានលើពិភពលោក​ឆ្នាំ ២០២២?

បានផុស

នៅ

របាយការណ៍សន្ទស្សន៍សន្តិភាពសកល (GPI) ឆ្នាំ ២០២២ បានបង្ហាញថា កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ៦២ ក្នុងចំណោមបណ្ដាប្រទេស និងដែនដីចំនួន ១៦៣ ដែលមានសុខសន្តិភាពបំផុតនៅលើពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

GPI បានបង្ហាញទៀតថា កម្ពុជាដែលឈរនៅលេខរៀងទី ៦២ នៃប្រទេសដែលមានសន្តិភាពបំផុតនៅលើពិភពលោកកើន ៦ ពិន្ទុពីឆ្នាំ ២០២១ ពោលមានពិន្ទុសរុបចំនួន ១.៨៨២ ។

ចំណែកសហរដ្ឋអាមេរិកប្រទេសដែលល្បីល្បាញខាងប្រជាធិបតេយ្យវ័យចំណាស់ស្ថិតនៅក្រោមកម្ពុជាឆ្ងាយណាស់ ពោលប្រទេសនេះឈរនៅលំដាប់ទី ១២៩ មានពិន្ទុសរុបចំនួន ២.៤៤ ដោយធ្លាក់ចុះ ១ ពិន្ទុ បើធៀបនឹងឆ្នាំ ២០២១ ។

ចំពោះប្រទេសដែលស្ថិតលំដាប់កំពូលសម្រាប់ GPI គឺអ៊ីស្លង់ មាន ១.១០៧ ពិន្ទុ ខណៈប្រទេសចុងក្រោយគេទី ១៦៣ បានទៅលើ អាហ្វហ្គានីស្ថាន ដោយសារតែការរឹតត្បិតសិទ្ធិសេរីភាព ក៏ដូចជាជម្លោះជាមួយនឹងក្រុមប្រដាប់អាវុធតាលីបង់ ។

គួរ​បញ្ជាក់​ថា របាយការណ៍​សន្ទស្សន៍​សន្តិភាព​សកល​ (GPI) រៀបចំ​ឡើង​ដោយ​ផ្អែក​លើ​កត្តា​​សំខាន់​ចំនួន ៣ រួមមាន ការ​ធ្វើ​យោធូប​នីយ​កម្ម សន្តិសុខ​សង្គម និង​ជម្លោះ​ហិង្សា ​៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ ថៃ ទទួលស្វាគមន៍អ្នកទេសចរ ចិន ក្រុមដំបូងចូលក្នុងប្រទេសយ៉ាងឱឡារិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម