សុខភាព
ញ៉ាំច្រើនប៉ុន្តែនៅតែស្គម កុំទាន់អរឲ្យសោះ
រាល់ពេលដែលយើងនិយាយអំពីរូបរាងរាងកាយ មនុស្សស្គមតែងតែមានអត្ថប្រយោជន៍ច្រើនជាង ព្រោះអាចញ៉ាំបានស៊េរីដោយមិនចាំបាច់តមច្រើន។ ប៉ុន្តែហេតុអ្វីបានជាមនុស្សស្គមនៅតែស្គម? មិនធាត់ទាល់តែសោះ រហូតដល់ដល់គេបង្អាប់ថាមានប៉ារ៉ាស៊ីតពេញពោះ។

ហេតុអ្វីញ៉ាំច្រើនតែស្គម? មូលហេតុញ៉ាំច្រើនតែស្គម មិនមែនមកពីវត្តមានប៉ារ៉ាស៊ីតក្នុងខ្លួនតែមួយទេ។ មានហេតុផលជាច្រើនដើម្បីមើលរោគសញ្ញាផ្សេងទៀត។ ឧទាហរណ៍ អស់កម្លាំង ស្រកទម្ងន់លឿន ញ័របេះដូង ញ័រដៃ អាចជាជំងឺពកក ឬប្រសិនបើមានគ្រុនក្តៅ និងក្អករ៉ាំរ៉ៃ វាអាចជាជំងឺរបេង ហើយអាចជារោគសញ្ញាដំបូងនៃជំងឺផ្សេងទៀតដូចជា មហារីក ឬ អេដស៍ផងដែរ។
តើរោគសញ្ញាបែបណាដែលអាចហៅថា “ប៉ារ៉ាស៊ីត”?
-ដង្កូវមូល និងដង្កូវនាង រោគសញ្ញា ឈឺពោះ ក្អួត ឬត្រូវបានបញ្ចេញចេញជាប៉ារ៉ាស៊ីតដែលមើលទៅដូចជាបន្ទាត់សំប៉ែតដូចជាគុយទាវ។
–ដង្កូវឬម្ជុល រោគសញ្ញានៃការរមាស់រន្ធគូថនៅពេលយប់។
-ដង្កូវនាងទំពក់ មុខស្លេកស្លាំង មុខស្លេកដោយសារដង្កូវនាងតោងពោះវៀន និងបូមឈាមពីអ្នកជំងឺ។
ប្រសិនបើមិនមានរោគសញ្ញាមិនប្រក្រតី មានន័យថាម៉េច? ប្រសិនបើអ្នកញ៉ាំច្រើនប៉ុន្តែមានរាងស្លីម ដោយគ្មានរោគសញ្ញាមិនធម្មតាផ្សេងទៀត។ ប្រហែលមកពីអ្នកជាមនុស្សឧស្សាហ៍ធ្វើសកម្មភាពច្រើន ឬអ្នកមិនញ៉ាំច្រើនដូចគិត។ អាចជ្រើសរើសញ៉ាំច្រើន តែអាហារដែលមិនធ្វើឲ្យអ្នកធាត់ដោយងាយ។ ដូច្នេះអ្នកអាចសម្រាកបានយ៉ាងងាយស្រួល មិនមានប៉ារ៉ាស៊ីតដូចដែលគិតទេ។ ប៉ុន្តែប្រសិនបើនៅតែមិនស្រួល មិនប្រាកដថាខ្លួនឯងញ៉ាំតែអាហារដែលងាយធាត់។ ប៉ុន្តែទម្ងន់មិនដែលកើនឡើងសោះ អ្នកត្រូវតែពិនិត្យសុខភាពជាមួយវេជ្ជបណ្ឌិត ព្រោះមនុស្សស្គមមានហានិភ័យកើតជំងឺលើសខ្លាញ់ក្នុងឈាម ឬជំងឺទឹកនោមផ្អែមផងដែរ។
ប្រសិនបើអ្នកចង់កំចាត់មេរោគដោយខ្លួនឯង គួរធ្វើយ៉ាងម៉េចខ្លះ? តាមពិតទៅ យើងខ្ញុំមិនណែនាំឲ្យអ្នកទិញថ្នាំកម្ចាត់មេរោគដោយខ្លួនឯងទេ។ ព្រោះមុននឹងទិញថ្នាំមកហូប ត្រូវដឹងជាមុនថាមានប៉ារ៉ាស៊ីតប្រភេទណា ដើម្បីជ្រើសរើសថ្នាំដែលយកតែប៉ារ៉ាស៊ីតនោះចេញ ប៉ុន្តែប្រសិនបើអ្នកពិតជាដឹងពីប្រភេទនៃប៉ារ៉ាស៊ីត ថ្នាំកម្ចាត់មេរោគអាចរកទិញបាននៅឱសថស្ថានណាមួយ។ ប៉ុន្តែវិធីល្អបំផុតគួរតែត្រូវបានពិនិត្យឲ្យប្រាកដ រួមទាំងការទទួលថ្នាំកម្ចាត់ដង្កូវដោយផ្ទាល់ពីវេជ្ជបណ្ឌិតគឺល្អជាង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះទាំង ៥ ជួយកាត់បន្ថយសំពាធឈាម ដោយមិនចាំបាច់ប្រើថ្នាំ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


