Connect with us

ជីវិតកម្សាន្ដ

តួអង្គលោកតា ០០១ ក្នុងរឿង “Squid Game” នឹងកាត់ក្តីនៅខែក្រោយនេះ

បានផុស

នៅ

បន្ទាប់ពីឧប្បត្តិហេតុចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទរយៈពេល ៥ ឆ្នាំមុន តារាសម្ដែង Oh Young Soo​​ ឬតួអង្គលោកតា ០០១ ក្នុងរឿង Squid Game ត្រូវបានតុលាការកំណត់កាលបរិច្ឆេទបើកសវនាការនៅខែកុម្ភៈនាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាមសារព័ត៌មាន Star News បានឲ្យដឹងថានាយកដ្ឋានព្រហ្មទណ្ឌទី ៦ នៃតុលាការស្រុក នឹងបើកសវនាការដំបូងលើលោកតា Oh Young Soo នៅថ្ងៃទី ៣ ខែកុម្ភៈ។ តារាសម្តែង Oh Young Soo ត្រូវបានចោទប្រកាន់ថាបានប៉ះរាងកាយស្ត្រីម្នាក់ ដោយប្រើកាយវិការមិនសមរម្យក្នុងឆ្នាំ ២០១៧ ប៉ុន្តែនៅពេលនោះប៉ូលិសបានធ្វើការសម្រេចចិត្តមិនចាប់ខ្លូនគាត់ទេ។

ក្រោយមក ស្ត្រីម្នាក់នោះបានប្តឹងជំទាស់ នៅការិយាល័យព្រះរាជអាជ្ញាស្រុក Suwon បានស៊ើបអង្កេតការចោទប្រកាន់របស់របស់នាងម្តងទៀត ទាក់ទិននឹងបញ្ហានេះតារាសម្តែង Oh Young Soo បានបដិសេធការចោទប្រកាន់នេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រះរាជអាជ្ញាបានវិនិច្ឆ័យថាមានភស្តុតាងបញ្ជាក់ចំពោះកាយវិការមិនសមរម្យរបស់តារាសម្តែង Oh Young Soo ហើយបានចោទប្រកាន់គាត់ដោយគ្មានការឃុំខ្លួន ជាលទ្ធផលលោកតា Oh Young Soo នឹងឈរនៅចំពោះមុខតុលាការ៥ឆ្នាំ បន្ទាប់ពីឧបទ្ទវហេតុនេះ។

ជាមួយគ្នាននេះ ដោយសារតែករណីនេះតារាសម្តែង Oh Young Soo ត្រូវបានដកចេញពីការសម្តែងនៅក្នុងរឿង “Love Letter” ក៏ដូចជាការផ្សាយពាណិជ្ជកម្មរបស់គាត់សម្រាប់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ក៏ត្រូវបានផ្អាកផងដែរ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖រឿង Avatar វគ្គពីរ ក្លាយជាខ្សែភាពយន្តទី ៦ ក្នុងប្រវត្តិសាស្ត្រ រកចំណូលលើសពី ២ ពាន់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

អ៊ីស្រាអែល បើកការវាយលុកនៅ Rafah ហើយ ទោះក្រុមហាម៉ាស យល់ព្រមឈប់បាញ់ 

ព័ត៌មានជាតិ១៣ នាទី មុន

លោក សាយ សំអាល់៖ ខេត្តកំពតកំពុងប្រែក្លាយជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញទី២របស់កម្ពុជា បន្ទាប់ពីខេត្តសៀមរាប

ព័ត៌មានជាតិ២២ នាទី មុន

កម្ពុជាបន្តធ្លាក់ភ្លៀងពីតិចទៅច្រើន ខេត្តមួយចំនួនប្រឈមនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​ចំនួន​៧៥​ខ្នង​នៅ​ស្រុក​បន្ទាយស្រី

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋ​ស្រុក​ក្រូចឆ្មារ​នឹងទទួល​បាន​ផ្លូវ ៤​ខ្សែ បន្ថែម​ទៀត ក្នុង​ពេល​ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម