ជីវិតកម្សាន្ដ
Beyoncé និងកូនស្រី ស៊ីថ្លៃដល់ទៅ ២៤ លានដុល្លារ ក្រោយសម្តែងនៅទីក្រុងឌូបៃ
តារាចម្រៀង Beyoncé និងកូនស្រីរបស់នាង Blue Ivy ទទួលបានប្រាក់ ២៤ លានដុល្លា ក្រោយការសម្តែងនៅឯរមណីយដ្ឋានប្រណីតមួយក្នុងទីក្រុងឌូបៃ សម្រាប់ទស្សនិកជនដែលមានឥទ្ធិពល និងអ្នកសារព័ត៌មានដែលបានអញ្ជើញ។

យោងទៅតាមគេហទំព័រតន្ត្រីអាមេរិក Pitchfork រាយការណ៍ថា Beyoncé បានសម្តែងក្នុងការបើកសម្ពោធក្រៅផ្លូវការនៃសណ្ឋាគារ Atlantis the Royal ក្នុងទីក្រុងឌូបៃ កាលពីថ្ងៃទី ២១ ខែ មករា ហើយពិធីនេះអញ្ជើញតែភ្ញៀវដែលបានជ្រើសរើសឱ្យទៅចូលរួមតែប៉ុណ្ណោះ ។ ក្នុងនោះ Beyoncé បានសម្តែងបទចម្រៀងចំនួន ១៩ បទរួមទាំងការសហការជាមួយកូនស្រីច្បងរបស់នាងគឺ Blue Ivy អាយុ ១១ ឆ្នាំ ក្នុងការបង្ហាញខ្លួនដំបូង ។

ព្រឹត្តិការណ៍នៅថ្ងៃសៅរ៍គេកត់សម្គាល់ថា ជាការប្រគុំតន្ត្រីពេញរយៈពេលប្រវែងលើកទី ១ របស់ Beyoncé ក្នុងរយៈពេល ៥ ឆ្នាំ ជាមួយគ្នានេះ តារាចម្រៀងវ័យ ៤១ ឆ្នាំនេះនិងនិងកូនស្រីទទួលបានប្រាក់ ២៤ លានដុល្លារដើម្បីសម្តែងផងដែរ។

យ៉ាងណាមិញ នេះជាលើកទីមួយដែលតារាចម្រៀង Beyoncé សម្តែងបែកឯកជននៅទីក្រុងឌូបៃ ជាពិសេសមានភ្ញៀវដែលអញ្ជើញចូលរួមព្រឹត្តិការណ៍មួយនេះ ត្រូវគេដឹងថាជា អ្នកធ្វើអាជីវកម្ម នឹងថ្នាក់ដឹកនាំកំពូល ក៏ដូចជាមហាសេដ្ឋី ដែលមានការស្នាក់នៅលំដាប់ទីមួយនៅសណ្ឋាគារ Atlantis the Royal ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារាសម្តែង Brad Pitt ដាក់លក់ផ្ទះវីឡាធ្លាប់រស់នៅជាមួយលោកស្រី Angelina Jolie
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


