ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មខ្នាតធំប្រឆាំងនាយករដ្ឋមន្ត្រី ហុងគ្រី
មនុស្សរាន់ពាន់នាក់បានធ្វើបាតុកម្មទ្រង់ទ្រាយបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសហុងគ្រីដើម្បីប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីលោក Viktor Orbán ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៥ ខែ ឧសភាកន្លងទៅ ។

មនុស្សប្រហែល ១០,០០០ នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Debrecen ដែលជាទីក្រុងធំទីពីររបស់ប្រទេសហុងគ្រី ដើម្បីគាំទ្រលោក Peter Magyar ដែលជាអ្នកនយោបាយចំណូលថ្មីដែលទើបលេចមុខមាត់ក្នុងរយៈពេលមិនដល់ ៣ ខែផង ដោយសារតែលោកមានភាពលេចធ្លោលើការសន្យាថានឹងបញ្ចប់បញ្ហាដូចជា អំពើពុករលួយ និងការធ្លាក់ចុះនៃជីវភាពរស់នៅរបស់ប្រជាជននៅប្រទេសនេះ ។
ទន្ទឹមនោះ អ្នកចូលរួមបាតុកម្មថែមទាំងបានគ្រវីទង់ជាតិហុងគ្រីដែលមានភ្ជាប់ជាមួយនឹងការសរសេរឈ្មោះទីក្រុង និងកន្លែងនានាដែលពួកគេបានធ្វើដំណើរមក ហើយវាក៏ជាបាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមករបស់ប្រទេសនេះ ពោលបើទោះបីជាការធ្វើបាតុកម្មរបស់គណបក្សលោក Viktor Orbán ក៏មិនមានចំនួនច្រើនបែបនេះនោះដែរ ។
គួររម្លឹកថា លោក Magyar ជាអតីតអ្នកនៅក្នុងគណបក្ស Fidesz ដែលកំពុងកាន់អំណាចរបស់ប្រទេសហុងគ្រី បានរិះគន់ចំៗលើលោក Viktor Orban ថា ប្រកាន់និយោបាយជាតិនិយម ស្របពេលដែលការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថា គណបក្សរបស់លោក Magyar កំពុងក្លាយជាបក្សប្រឆាំងដ៏ធំបំផុត មុនការបោះឆ្នោតខាងមុខ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


