កីឡា
ស្មាត់ ចិត្រ ថា រវាង ត្រីឆ្លាំងភ្នំពេញ ប៉ះ ដំរីសៀមរាប ក្រុមមួយនេះ នឹងឡើងផ្ដាច់ព្រ័ត្រ
ស្មាត់ ចិត្រ ថា ការប្រកួតរវាងក្រុមត្រីឆ្លាំងភ្នំពេញ ប៉ះ ក្រុមដំរីសៀមរាប ថ្ងៃទី ២៨ នេះ រូបគេ ទស្សន៍ទាយក្រុមរបស់ ធី ម៉េងហួង ឬ ត្រីឆ្លាំងភ្នំពេញ ជាអ្នកឈ្នះបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើម ពានរង្វាន់ Slamball។

ការយល់ឃើញ ឬ ទស្សន៍ទាយ បែបនេះ នួន វិចិត្រ ប្រាប់ហេតុផលថា ក្រុមដំរីសៀមរាប មានកីឡាកររបួសមិនទាន់ជាសះស្បើយ ១០០% នោះទេ គឺ ស្មាត់ ធំ បន្ទាយឈើតែម្ដង។ ចំណែកខាងក្រុមត្រីឆ្លាំងភ្នំពេញ វិញ គឺគេពេញសាច់តែម្ដង ពោលមិនថា ស្មាត់ស្គាំង ដឺមី ឬ ឆ្វេង នោះឡើយ ល្អទាំងអស់។ កីឡាករល្បឺឈ្មោះខាងលើបន្ថែមទៀតថា ក្រុមត្រីឆ្លាំងភ្នំពេញនេះ គឺល្អមួយចប់ មិនថាម៉ាត់ផ្ដាច់ ប៉ះ សឺ (លើកបាល់) និងការធ្វើរនាំងនោះទេ ពោលល្អខ្លាំងតែម្ដង ដូច្នេះហើយទើបរូបគេទស្សន៍ទាយថា ក្រុមមួយនេះមានសង្ឃឹមខ្ពស់បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
បញ្ជាក់ដែរថា ការប្រកួតរវាងក្រុមត្រីឆ្លាំងភ្នំពេញ និងដំរីសៀមរាប នឹងធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ នៅទីលានបាល់ទះ វិសាខា។

រវាងក្រុមទាំងពីរនេះ អ្នកដែលឈ្នះ នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រពេលរសៀលថ្ងៃដដែល ដោយប៉ះជាមួយក្រុមពង្រូលកំពង់ស្ពឺ ដើម្បីដណ្ដើមយកពានរង្វាន់ Slamball ដែលរៀបចំដោយក្រុមហ៊ុន Sabay និង ក្រុមហ៊ុន Anchor៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន