ព័ត៌មានជាតិ
តំណាងឯកឧត្តម ឌី វិជ្ជា បាននាំយកទេយ្យទាន និងបច័្ចយ ចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោក សួស ភិរុណ
(ស្វាយរៀង): នោថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្តស្វាយរៀង តំណាងឯកឧត្តម ឌី វិជ្ជា ប្រធាន សសយក ខេត្ត និងមានការចូលរួមពីលោក រាណ សុវណ្ណារិទ្ធិ សមាជិកអចិន្រ្តយ៍ សសយក ខេត្ត បានអញ្ជើញនាំយកនូវទេយ្យទាន និងបច័្ចយ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក សួស ភិរុណ ដែលបានទទួលមរណៈភាព កាលពីនៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២៣ ដោយរោគាពាធ ក្នុងជន្មាយុ ៣៥ឆ្នាំ ដែលត្រូវជាស្វាមីរបស់លោកជំទាវ អ៊ុង វ៉ែនពិសី ស្ថិតនៅក្នុងភូមិតារាល់បាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោក តូច ប៉ូលីវ៉ា បានសម្តែងការចូលរួមសោកស្តោយ ជាមួយក្រុមគ្រួសារនៃសព ព្រមទាំងសាច់សារលោហិតទាំងអស់ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោក សួស ភិរុណ បានចាប់បដិសន្ធិ សោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ:ភក្ដី



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


